CamNews

ផែនដី​អាច​នឹងត្រូវ​ផ្ទុះ​ប៉ើង ក្នុង​ឆ្នាំ ២០៣២ ដោយសារ ភព​ព្រះ​គ្រោះ 2013 TV135

ភព​ព្រះ​គ្រោះ​មួយ​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា 2013 TV135 ដែល​ទើប​ត្រូវបាន​អ្នកវិទ្យាសាស្ដ្រ​រកឃើញ នឹង​អាច​ធ្លាក់​មក​បុក​នឹង​ផែនដី នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ហើយ​អាច​បង្កឱ្យមាន​មហា​រលក​យក្ស ឬ​កំទេច​ទីក្រុង​ដ៏​ធំ​ណាមួយ​ក្នុង​ពិភពលោក។

ភព​ព្រះ​គ្រោះ​ដែល​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ដ្រ​ជនជាតិ អ៊ុយ​ក្រែ​ន រកឃើញ​នេះ គឺជា​អាចម៍ផ្កាយ​លោហធាតុ ហោះហើរ​នៅក្នុង​លំហ​អាកាស។ វា​អាច​នឹង ហោះ​មក​បុក​ផែនដី ក្នុង​ថ្ងៃទី ២៦សីហា ឆ្នាំ ២០៣២ បង្ក​ការផ្ទុះ​ដ៏​ធំ គ្រោះថ្នាក់​ដល់​មនុស្សលោក។

ភព​ព្រះ​គ្រោះ​នេះ មាន​ទទឹង ៤១០ម៉ែត្រ ត្រូវបាន​រកឃើញ​ជា​លើកដំបូង កាលពី​ថ្ងៃទី ១៣តុលា ឆ្នាំ ២០១៣ ដោយ​ស្ថា​និ​យ​ត្រួត​មើល​អវកាស Crimean Astrophysical Observatory នៅ​ភាគខាងត្បូង អ៊ុយ​ក្រែ​ន ។ ព័ត៌មាន​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​មន្ទីរ​ភព​ព្រះ​គ្រោះ(MPC) និង​សមាគមន៍​អវកាស​អន្ដរជាតិ។ មកដល់​ថ្ងៃទី ១៧តុលា ការរកឃើញ​ខាងលើ ក៏​ត្រូវបាន​ផ្ទៀងផ្ទាត់​ដោយ​ក្រុម​តារាវិទូ​ចំនួន ៥ក្រុម មកពី អ៊ីតាលី អេ​ស្ប៉ា​ញ អង់គ្លេស និង​សាធារណរដ្ឋ ប៊ូ​រី​យ៉ា​ទី (Buryatia) ។

គំលាត​អប្បបរមា​រវាង​គន្លង​គោចរ​របស់​ផែនដី និង 2013 TV135 គឺ ១,៧លាន​គីឡូម៉ែត្រ។ តាម​ការ​គន់គូរ​រប​ស់​អ្នកវិទ្យាសាស្ដ្រ លទ្ធភាព​នៃ​ការប៉ះទង្គិច​របស់ 2013 TV135 មកលើ​ផែនដី នៅ​ថ្ងៃទី ២៦​សីហា ឆ្នាំ ២០៣២ គឺ ១/៦៣០០០ ។ ដល់​ឆ្នាំ ២០២៨ ក្រុម​អ្នកវិទ្យាសាស្ដ្រ​នឹង​អាច​បង្ហាញ​ការ​សន្និ​ដ្ឋាន​​ច្បាស់​ជាង​នេះ អំពី​ផលប៉ះពាល់​របស់​ភព​ព្រះ​គ្រោះ​នេះ ចំពោះ​ផែនដី។

យោងទៅលើ​វិធីសាស្ដ្រ Torino Scale ដែល​កំណត់​អំពី​គ្រោះថ្នាក់​របស់​ភព​ព្រះ​គ្រោះ និង​​ផ្កាយ​ដុះ​កន្ទុយ​ ចំពោះ​ផែនដី នោះ 2013 TV135 ត្រូវបាន​គេ​វាយតម្លៃថា មាន​គ្រោះថ្នាក់ កម្រិត ១/១។ ទ​ន្ទឺ​ម​នឹង​នេះ មានតែ​អាចម៍ផ្កាយ​មួយទៀត ដែល​ត្រូវបាន​វាយតម្លៃ​ប្រហាក់ប្រហែល 2013 TV135 ចំណែក​អាចម៍ផ្កាយ​ដទៃ ក្រៅពីនេះ សុទ្ធតែ​មិនមាន​គ្រោះថ្នាក់​ដល់​ពិភពលោក។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​សិ​ន្និ​ដ្ឋា​ន​ថា នៅពេល​ភព​ព្រះ​គ្រោះ 2013 TV135 ហោះ​មក​ប៉ះ​នឹង​ផែនដី វា​នឹង​អាច​បង្ក​ជាការ​ផ្ទុះ​ដ៏​កក្រើក​មួយ ស្មើនឹង​ការផ្ទុះ​រំសេវ TNT ២,៥០០ mega តោន គឺ​ខ្លាំង​ជាង ៥០​ដង ធៀប​នឹង​គ្រាប់បែក Tsar Bomba ដែល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ដ្រ​មនុស្សជាតិ ។

ព័ត៌មាន​សំខាន់​​ផ្សេង​ៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍

ឧបករណ៍​សិប្ប​និមិត្ត របស់​មនុស្ស​ដំបូង បាន​ហោះ​ផុតពី ឥទ្ធិពល​ព្រះអាទិត្យ

NASA ប្រកាស​ជ្រើស​រើស អ្នក​អវកាស​យានិក ៨រូប ដើម្បី​បំពេញ​បេសក​កម្ម នៅ​ទី​លំហ

កោះថ្មីនៅប៉ាគីស្ថាន គឺជាកោះថ្មភក់, មនុស្សស្លាប់ដោយ សាររញ្ជួយដីកើនដល់ ៣២៨នាក់

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ spaceanswers