(ភ្នំពេញ)៖ ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា លោក អ៉ិន ចាន់នី បានថ្លែងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ការផ្លាស់ប្តូរនិមិត្តសញ្ញា (Logo) របស់ធនាគារអេស៊ីលីដា នៅគ្រប់សាខាទូទាំងប្រទេស នឹងត្រូវបញ្ចប់ឲ្យរួចរាល់នៅក្នុងសប្តាហ៍នេះ ខណៈការផ្លាស់ប្តូរនេះអាចនឹងត្រូវចំណាយ ៣.៥លានដុល្លារ ព្រមទាំងមិនប៉ះពាល់ដល់ការចំំណាយរបស់អតិថិជនឡើយ។

ជាមួយគ្នានេះដែរ ប្រធាននាយកប្រតិបត្តិរូបនេះក៏បានបញ្ជាក់ថា ការផ្លាស់ប្តូរនិមិត្តសញ្ញានេះ គឺធ្វើឡើងជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ហើយនិមិត្តសញ្ញាថ្មី នឹងមានសភាពស្រស់ស្អាត និងមានពណ៌មាសច្រើន និងស្អាតផងដែរ។

ការថ្លែងរបស់លោក អ៉ិន ចាន់នី យ៉ាងដូច្នេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំពិសេសមួយ ជាមួយប្រធានសាខាធនាគារ អេស៊ីលីដា ទាំងអស់ ដែលរៀបចំនៅទីស្នាក់ការកណ្តាលធនាគារ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក អ៉ិន ចាន់នី បានថ្លែងយ៉ាងដូច្នេះថា «បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី របស់ធនាគារ អេស៊ីលីដារួចមក។ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ យើងបានចាប់ផ្តើមដោះនិមិត្តសញ្ញាចាស់ជំនួសដោយនិមិត្តសញ្ញាថ្មី។...ថ្ងៃនេះយើងមានផែនការ ជាក់លាក់ ដើម្បីឲ្យឯកភាពទាំងអស់ គ្រប់និមិត្តសញ្ញា នៅលើអគារ និងលើឯកសារផ្សេងៗកំណត់យកថ្ងៃនេះ ធ្វើជាមូលដ្ឋានក្នុងការចាប់ផ្តើម ដោយផ្នែកណា ដែលត្រូវឲ្យចប់នៅថ្ងៃនេះ គឺត្រូវបញ្ចប់ចំពោះផ្នែកដែលត្រូវប្រើពេលវេលា ដូចជាឯកសារដែលត្រូវការបោះពុម្ភយូរ ដោយឯកសារខ្លះត្រូវបោះពុម្ភនៅបរទេស។ ចំពោះនិមិត្តសញ្ញានៅលើអគារ ត្រូវធ្វើឲ្យរួចរាល់នៅក្នុងសប្តាហ៍នេះ បន្ទាប់ពីប្តូរនិមិត្តសញ្ញាបណ្តោះអាសន្ននេះហើយ យើងនឹងចាប់ផ្តើមគិតពីនិមិត្តសញ្ញា អចិន្ត្រៃយ៍ ដើម្បីឲ្យមានភាពស្អាត ពណ៌ទឹកមាសច្រើនជាងមុន និងមើលទៅល្អ ដែលយើងគ្រោងនឹងធ្វើឲ្យរួចនៅឆ្នាំ២០១៧នេះ»។

លោក អ៉ិន ចាន់នី បានបញ្ជាក់ថា ការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីនេះ មិនបានប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារនោះឡើយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ លោកអះអាងថា ការផ្លាស់ប្តូរថ្មីនេះមិនមានការដាក់បន្ទុកទៅលើអតិថិជនរបស់ធនាគារ អេស៊ីលីដាឡើយ រាល់ការចំណាយ គឺធនាគារជា អ្នករ៉ាបរង ដោយគោរពតាមច្បាប់ជាងអន្តរជាតិ។

សូមជំរាបថា បច្ចុប្បន្នធនាគារ អេស៊ីលីដា មានសាខាសរុបចំនួន២៥៩ នៅក្នុងប្រទេសកម្ពុជា, ៤១សាខានៅប្រទេសឡាវ និង៦សាខានៅប្រទេសភូមា ដែលសុទ្ធតែតម្រូវផ្លាស់ប្តូរថ្មី។ នៅឆ្នាំ២០១៦ ធនាគារ អេស៊ីលីដា ដែលត្រូវបានគេស្គាល់ថា ជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេ មានទ្រព្យសកម្មសរុប ចំនួន ៤.៦ពាន់លានដុល្លារអាមេរិក ដោយបានផ្តល់កម្ចីសរុបចំនួន ២.៧១ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើចំនួន៣.០៥ពាន់លានដុល្លារអាមេរិក៕

សូមស្តាប់ការលើកឡើងរបស់លោក អ៉ិន ចាន់នី៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី