ភ្នំពេញ ៖ ក្រោយពីបង្កអំពើហិង្សា វាយ អ្នករត់ម៉ូតូកង់បី បណ្ដាលឱ្យបែកក្បាលហូរ ឈាម
ជោកដីរួចមក អ្នកបើករថយន្ដក្រុង របស់ក្រុមហ៊ុនរិទ្ធិមុនី ត្រូវបានកម្លាំង នគរ បាលមូលដ្ឋាន
ចុះទៅឃាត់ខ្លួន ហើយបច្ចុប្បន្ន កំពុងសួរនាំបន្ដទៀតនៅអធិការដ្ឋាននគរ បាល ខណ្ឌដូន
ពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនរង
គ្រោះ កំពុងសម្រាកព្យា បាលមុខរបួស នៅក្នុងមន្ទីរពេទ្យព្រះកេតុ មាលា ហៅពេទ្យធំ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែ មិថុនា
ឆ្នាំ ២០១៣ នៅចំណុចបេនរថយន្ដ ក្រុង របស់ក្រុមហ៊ុនរិទ្ធិមុនី ស្ថិតនៅ ខាង ក្រោយសាលា
ខណ្ឌដូនពេញ ក្នុងសង្កាត់វត្ដ ភ្នំ ខណ្ឌដូនពេញ មានការទាស់ទែងគ្នាមួយ បានកើតឡើង រវាង
អ្នករត់ម៉ូតូកង់បី និង អ្នកបើករថយន្ដក្រុង ឱ្យក្រុម ហ៊ុនរិទ្ធិមុនី រហូតដល់ដេញវាយគ្នា បន្ដនៅ
មុខវត្ដស្រះ ចក បណ្ដាលឱ្យអ្នកបើកម៉ូតូកង់បីបែក ក្បាល ដោយសារតែអ្នកបើករថយន្ដក្រុង
រួមជាមួយព្រូរថយន្ដម្នាក់ទៀត ចាប់វាយ នឹងប៉ាន់តែ ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងផង ដែរថា ក្រោយពីមានការទាស់ទែងគ្នាខាង លើនេះរួច
មក ជនរងគ្រោះត្រូវបានអ្នករត់ ម៉ូតូឌុប ដែលជាអ្នកស្គាល់គ្នាជួយដឹកទៅ ព្យាបាល នៅមន្ទីរ
ពេទ្យធំ ដោយឡែកអ្នក បើករថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំបន្ដទៀត ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា ជម្លោះទាស់ទែងគ្នារវាងភាគីទាំងពីរ ដោយ
ផ្ដើមចេញនៅវេលាម៉ោងកើត ហេតុខាងលើនេះ អ្នករត់ម៉ូតូកង់បី បានឌុប បុរសម្នាក់ ទិញគ្រឿង
បន្លាស់រថយន្ដពីកន្លែង ផ្សេងហើយជិះមកបេនរថយន្ដក្រុងរិទ្ធិមុនី ដោយអស់ថ្លៃ ៤ម៉ឺនរៀល ។
ពេលដឹកបុរស រូបនេះមកដល់ បេនរថយន្ដ ហើយប្រគល់ លុយ ៤ម៉ឺនរៀល ទៅឱ្យអ្នករត់ម៉ូតូ
កង់បី នោះ ស្រាប់តែជនបង្កសួរនាំថា ហេតុអ្វីថ្លៃ ម្ល៉េះ គឺថ្លៃជាងសំបុត្ររថយន្ដក្រុងពីភ្នំពេញ ទៅ
ខេត្ដបាត់ ដំបងទៅទៀត ។ ពេលនោះ ជនរងគ្រោះ បានឆ្លើយតបតវិញនាំឱ្យមាន ជម្លោះកើត
ឡើងតែម្ដង រហូតដល់ការវាយ គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលពីសំណាក់ប្រជា ពលរដ្ឋនៅចំណុច
កើតហេតុខាងលើ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ក្រោយពីការវាយគ្នារួចមក ដោយមិនទាន់ អស់ចិត្ដ អ្នក
បើករថយន្ដក្រុង និងព្រូរថយន្ដ របស់ខ្លួន បានតាមទៅវាយជនរងគ្រោះ រហូតដល់មុខវត្ដស្រះ
ចក ដោយយកប៉ាន់តែ នៅក្នុងហាងក្បែរនោះ វាយចំក្បាលធ្វើឱ្យ បែកហូរឈាមជោកអាវ ។
ក្រោយពីមាន អំពើហិង្សាខាងលើនេះកើតឡើង កម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ
អន្ដរាគមន៍តាមរយៈ ការឃាត់ខ្លួនអ្នកបើករថយន្ដ ក្រុងរូបនេះយកទៅសួរនាំបន្ដទៀត ។

បើតាមសមត្ថកិច្ច ជនរងគ្រោះមាន ឈ្មោះ ប៉ុក នាម អាយុ ៤០ឆ្នាំ មុខរបរជា អ្នករត់ម៉ូតូកង់បី
ស្នាក់នៅផ្ទះជួលផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយឡែក ជនបង្កវិញ មានឈ្មោះ
ទាវ រិទ្ធិ អាយុ ៤៩ ឆ្នាំ ស្នាក់នៅខណ្ឌទួលគោក និងមានស្រុក កំណើតនៅក្រុងច្បារមន ខេត្ដ
កំពង់ស្ពឺ និង ព្រូរថយន្ដរបស់ខ្លួន ដែលជួយ ចាប់ជនរង គ្រោះ ឱ្យជនបង្កវាយនោះ មានឈ្មោះ
សាយ មករា អាយុ ១៧ឆ្នាំ ស្នាក់នៅខណ្ឌ ទួលគោក និងមានស្រុកកំណើតនៅក្រុង ច្បារមន
ខេត្ដកំពង់ស្ពឺ ដូចគ្នា ។ បច្ចុប្បន្ន អ្នកបើករថយន្ដក្រុង របស់ក្រុមហ៊ុនរិទ្ធិមុនី ខាងលើនេះ ស្ថិត
ក្រោមការសួរនាំបន្ដទៀត ពីសំណាក់សមត្ថកិច្ច នៅអធិការដ្ឋាននគរ បាល ខណ្ឌដូនពេញ
ដើម្បី ចាត់ការតាមនីតិ វិធី ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល