CamNews

អស្ចារ្យ! Falcao ជួយ​ឲ្យ Monaco ឡើងឈរ​​កំពូល​​តារាង​នៃ Ligue 1 យប់​មិញ​នេះ (Video Inside)

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Radamel Falcao បានជួយឲ្យក្រុម AS Monaco ឡើងទៅឈរនៅកំពូលតារាង នៃ Ligue 1 បណ្តោះ​អាសន្ន​វិញ តាម​រយៈ​ស៊ុត​បញ្ចូល​បាន​១​គ្រាប់ ពេលក្រុមភ្ញៀវ Monaco បំបាក់ម្ចាស់ផ្ទះ Lorient ៣-០ យប់មិញនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករជនជាតិកូឡុំប៊ី វ័យ៣៣ឆ្នាំ Falcao រកបាន៥គ្រាប់ ក្នុងចំណោម៣ប្រកួតចុងក្រោយនេះ ដែល​ជា​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ និង​បានជួយឲ្យ Monaco ឡើងទៅឈរនៅ កំពូលតារាងនៃលីគកំពូល​បារាំង​វិញ ដោយ​រក​បាន​២៩​ពិន្ទុ តាម​ពី​ក្រោយ​ដោយ Nice ស្មើពិន្ទុ និងក្រុមការពារតំណែង ជើងឯក Paris Saint-Germain ឈរនៅលេខ៣ រកបាន២៦ពិន្ទុ។

អតីតកីឡាករក្លឹប Atletico Madrid, Manchester United និង Chelsea បានបំបែកពងមាន់ នៅរយៈចម្ងាយ៦យ៉ាត ដែលជាគ្រាប់បាល់បញ្ចូលទីលើកទី​៩​របស់​គេ ក្នុង​ការ​បង្ហាញ​ខ្លួន​បាន​១១​ប្រកួត ក្នុងក្លឹប Monaco នារដូវកាលឆ្នាំ២០១៦-២០១៧ នេះ នៅនាទីទី៦៤ មុន​ពេល​មិត្ត​រួម​ក្រុម Thomas Lemar រក​បាន​គ្រាប់​ទី​២ នៅ​៣​នាទី​បន្ទាប់ និង Gabriel Boschilia បន្ថែមគ្រាប់ទី៣ នៅនាទីទី៩០ ដើម្បីយក៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ដោយក្តីរីករាយ សម្រាប់សប្តាហ៍ទី១៣ ក្នុងជើងទី១នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង