CamNews

គ្រូបង្វឹក Laurent Blanc ដើរ​ចេញ​ពី​ក្លឹប​ជើង​ឯក​បារាំង PSG ជា​ផ្លូវ​ការ

(ប៉ារីស)៖ លោក Laurent Blanc គ្រូបង្វឹលក្លឹបជើងឯក Paris Saint-Germain បានចេញពីក្លឹបជាផ្លូវការហើយ បន្ទាប់​ពី​ដឹក​នាំ​ក្លឹប​អ្នក​មាន​មួយ​នេះ បា​ន​រយៈ​​ពេល​​៣​​ឆ្នាំ ជា​​មួយ​​នឹង​​ការ​ឈ្នះ​ពានផ្សេងៗ​បាន​១១​ដែរនោះ ក្នុងទឹកដីនៃប្រទេសបារាំង។

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា គ្រូបង្វឹកជនជាតិបារាំង វ័យ៥០ឆ្នាំខាងលើ បានចូលដឹកនាំក្រុម PSG បន្ទាប់ពី លាឈប់ដឹកនាំក្រុម​ជម្រើស​ជាតិ​មាន់​គក​បារាំង ក្រោយ​បញ្ចប់​ព្រឹត្តិ​ការណ៍ UEFA Euro 2012 ធ្លាក់ត្រឹមវគ្គ៨ក្រុមនោះ ជំនួសកៅអីលោក Carlo Ancelotti ដែល​បាន​លា​ឈប់​ពី​ក្លឹប PSG នោះ​បាន​ជួយ​ឲ្យ​ក្លឹប​ជើង​ខ្លាំង​មួយ​នេះ​ការ​ពារ​ពាន Ligue 1 បាន៣សម័យជាប់ៗគ្នា តែមិនធ្លាប់បាននាំ PSG ឡើង​មក​ដល់​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ Champions League ឡើយ​អស់​ណាស់​ត្រឹម​វគ្គ​៨ក្រុមចុងក្រោយ។

លោក Blanc បានព្រមព្រៀងបន្តកិច្ចសន្យាបន្ថែមចំនួន២ឆ្នាំទៀត កាលពីខែកុម្ភះ ឆ្នាំ២០១៦នេះ ក៏ប៉ុន្តែក្លឹបបានសម្រេចទម្លាយកិច្ចសន្យា និង​សង​ជំងឺ​ចិត្ត​វិញ ដើម្បី​បើក​ផ្លូវ​ឲ្យ​គ្រូ​បង្វឹក Unai Emery របស់ក្លឹប Sevilla មកដឹកនាំជំនួសវិញ ដែលការចាកចេញរបស់លោក Laurent Blanc ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​កីឡាករ​លំដាប់​លេខ​១ ប្រចាំ​ក្លឹប Zlatan Ibrahimovic បាន​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​នេះ​ដែរ បន្ទាប់​ពី​ផុត​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំ លេង​នៅ​ពហុ​កីឡ​ដ្ឋាន Parc des Princes មួយ​នេះ​។

ក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប PSG «ក្លឹបសូមថ្លែងអំណរគុណចំពោះ Blanc ដែលប្រឹងប្រែងដឹកនាំក្លឹបទទួលបាន ជោគជ័យរហូត​ដល់​បច្ចុ​ប្បន្ន»៕

គ្រូបង្វឹក Laurent Blanc

គ្រូបង្វឹក Unai Emery

កីឡាករខ្សែប្រយុទ្ធជួរមុខ Zlatan Ibrahimovic

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង