ការបញ្ចេញលក់កំណែ ស៊ីម ២ របស់ Galaxy S5 នៅតាមបណ្ដាតំបន់ នៅលើពិភពលោក មិន ទាន់ត្រូវបានគេបង្ហើបឱ្យដឹងជាផ្លូវការនៅឡើយ ក្រៅតែពីប្រទេសចិន។

ថ្មីៗនេះ Samsung បានឧទ្ទេសនាមជាផ្លូវការ នូវស្មាតហ្វូន Galaxy S5 កំណែ ស៊ីម ២ របស់ខ្លួន
ក្នុងប្រទេសចិន ដោយតម្លៃលក់ ៨៥០ដុល្លារ/គ្រឿង។ កំណែរបស់ Galaxy S5 ដែលមានឈ្មោះ
កូដ G9009D នេះ នឹងត្រូវបានចែកចាយផ្ដាច់មុខ ដោយក្រុមហ៊ុនអ៊ីនធឺរណិត China Telecom
ចាប់ពីថ្ងៃទី ១១ ខែមេសាតទៅ។

ទន្ទឹមនឹងកន្លែងដាក់ស៊ីម GSM កន្លែងដាក់ស៊ីម ១ទៀតរបស់ស្មាតហ្វូន Galaxy S5 កំណែ ថ្មីនេះ
នឹងអាចប្រើប្រព័ន្ធ CDMA2000 ។

ក្រៅពីមុខងារ ស៊ីម ២ ស្មាតហ្វូន G9009D មានលក្ខណៈដូចទាំងស្រុងទៅនឹង Galaxy S5 ចាប់ពី
កម្មវិធី រហូតដល់គ្រឿងម៉ាស៊ីន។ ប៉ុន្ដែ ដោយសារប្រើស៊ីម ២ ដូច្នេះ ថាមពលថ្ម ក៏នឹងមិនបានយូរ
ជាង Galaxy S5 ស៊ីម ១ ។ បច្ចុប្បន្ន Samsung មិនទាន់បង្ហាញអំពីតួលេខផ្លូវការនៃកម្រិតថាមពល
ថ្ម របស់ផលិតផលនេះ។ ជាងនេះ ការដាក់លក់កំណែស៊ីម ២ របស់ Galaxy S5 នៅក្នុងបណ្ដាតំបន់
នានាក្នុងពិភពលោក ក៏មិនត្រូវបានគេប្រកាសឱ្យដឹងនៅឡើយដែរ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/gizbot