CamNews

រថយន្តស៊េរីទំនើប ២គ្រឿង ត្រូវបានកម្លាំង គយចល័ត ចាប់បាននៅខណ្ឌដូនពេញ នាព្រឹកថ្ងៃនេះ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបអត់ពន្ធ ២គ្រឿងទៀត ត្រូវបានកម្លាំងគយចល័ត ដឹកនាំលោក ព្រាប គារ៉ាត ក្រោម ការបញ្ជាពី លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋាន បង្ការ និងបង្ក្រាបបទល្មើសនៃអំពើគេចពន្ធ សហការ ជាមួយ កម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស និងអាវុធហត្ថរាជធានីភ្នំពេញ ចាប់បាននៅក្នុងទឹកដីខណ្ឌដូនពេញ នាព្រឹកថ្ងៃ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

លោក ព្រាប គារ៉ាត ដែលដឹកនាំកម្លាំងគយចល័ត ចុះចាប់រថយន្តខាងលើនេះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា រថយន្តស៊េរីទំនើប២គ្រឿង ដែលចាប់បាននៅពេលនេះ មានម៉ាក Lexus GX460 ស្លាក លេខ ខេមរភូមិ 2-7195 ពណ៌ស ចាប់បាននៅចំណុចកន្លែង លាងរថយន្តមួយកន្លែង ស្ថិតនៅខាងក្រោម សាលាខណ្ឌដូនពេញ និងមួយគ្រឿងម៉ាក Camery ស៊េរី២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ក្រោយពី ចាប់បានរថយន្តទាំង២គ្រឿង ត្រូវបានបញ្ជូនទៅកាន់ឃ្លាំងស្តុករបស់គយ នៅម្តុំផ្លូវវេងស្រេង។

លោក លោក ព្រាប គារ៉ាត បានអះអាងបន្តថា បច្ចុប្បន្ននេះកម្លាំងគយចល័ត បានដឹងនៅមានរថយន្ត ជាច្រើន គ្រឿងទៀត បាននឹងកំពុងលាក់ទុកនៅក្នុងផ្ទះ ឬភូមិគ្រឹះ, ហើយកម្លាំងគយចល័ត នឹងបន្តចុះចាប់ទៅដល់ គេហដ្ឋានតែម្តង ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ម្ចាស់យានយន្តមិនព្រមយករថយន្ត មកបង់ពន្ធតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់ មកធ្វើការ បង់ ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីជៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស។

សូមជំរាបថា នាពេលកន្លងទៅថ្មីៗ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងមួយ ដោយព្រមានធ្ងន់ៗថា នឹងចាត់វិធានការបង្ក្រាបតាមដងផ្លូវទូទាំងប្រទេស តាមគេហដ្ឋាន និងទីសាធារណៈនានា ចំពោះម្ចាស់យានយន្តណា ដែលមិនទៅបំពេញកាតព្វកិច្ចពន្ធអាករ ទាន់ពេលវេលា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល