CamNews

កាក់កប ដោយសារ​ចេះ​ទស្សន៍ទាយ ដឹង​ពី​វាសនា​អនាគត តាមរយៈ​កូនអុក

ស្ដ្រី​ជនជាតិ​ថៃ​ម្នាក់ កំពុងតែ​ល្បីឈ្មោះ​យ៉ាងខ្លាំង និង​រកបាន​ប្រាក់​យ៉ាងច្រើន ព្រោះ​តែមាន​សមត្ថ​ភាព​ទ​ស្សន៍​ទាយ​ដឹង​អំពី​វាសនា អនាគត​របស់​មនុស្ស ដោយ​ប្រើប្រាស់​កូនអុក។

គ្រូទាយ​កូនអុក មាន​រហ័ស​នាម​ថា Ajarn Nong

បន្ទាប់ពី​បែកបាក់​គ្រួសារ និង​ត្រូវ​រស់នៅ​ដោយ​គ្មាន​ផ្ទះសម្បែង​មួយរយៈ​ពេល ស្ដ្រី​មេម៉ាយ​កូន​មួយ Amunnata Lamwanna ក៏មាន​សំណាង ត្រូវបាន​គ្រួ​ទាយ​ដ៏​ល្បីឈ្មោះ​ម្នាក់ ហៅ​ឱ្យ​មកជួយ​ធ្វើការ និង​រស់នៅ​ទីនោះ។ ក្រោយពី​បាន​សិក្សា​ស្វែងយល់​អំពី​ក្បួន​តារា និង​វិជ្ជា​ហោរា Lamwanna ក៏​សុំ​ចេញ​បង្កើត​មុខរបរ​ទស្សន៍ទាយ​ដោយឡែក ក្រោម​រហ័ស​នាម​ថា Ajarn Nong ។

ទំព័រ Oddity Central ដកស្រង់​សំដី​របស់​គ្រូទាយ​ម្នាក់នេះ ឱ្យដឹងថា Ajarn បាន​នឹកឃើញ​វិធី​ទស្សន៍​ទាយ​ដោយ​ប្រើ​កូនអុក​នេះ គឺ​បន្ទាប់ពី​បាន​មើល​គេ​លេងអុក​មួយ​ក្ដារ នៅ​ឧទ្យាន។ “ខ្ញុំ​នឹក​ឃើញ​​វិធី​ទស្សន៍ទាយ​ថ្មី។ ពេល​បានឃើញ​ទីតាំង​របស់​កូនអុក ខ្ញុំ​អាច​មើល​ដឹង​អំពី​ទីតាំង​របស់​បណ្ដា​តារា តាម​ក្បួន​ហោរា​ថៃ។ ដូច​ទៅនឹង​សន្លឹក​បៀ​របស់លោក​ខាងលិច និង​ក្បួន​ហុងស៊ុយ ទីតាំង​របស់​តារា​និមួយៗ សុទ្ធតែ​ចង្អុលបង្ហាញ​នូវ​ជោគវាសនា​របស់​អ្នក។ វិធី​ទស្សន៍ទាយ​នេះ ខ្ញុំ​សម្រេច​បាន​​កាលពី​ឆ្នាំ ២០១០ ហើយ​អ្នក​ដំបូង​គេ​ដែល​ខ្ញុំ​សាកល្បង គឺ​ប្ដី​របស់ខ្ញុំ” ។

នៅពេល​មើល​ជោគវាសនា​ឱ្យ​ភ្ញៀវម្ដងៗ Ajarn នឹង​យក​តម្លៃ ពី ៣០ ទៅ ៥០ដុល្លារ​អាមេរិក។ ភ្ញៀវ​ក៏​អាច​ជ្រើសរើស​វិធី​បង់ប្រាក់​ជា​កញ្ចប់ រយៈពេល​មួយឆ្នាំ ក្នុងតម្លៃ ២០០ដុល្លារ។ ក្នុងពេល​ទស្សន៍ទាយ ភ្ញៀវ​នឹងត្រូវ​បានស្នើ​ឱ្យ​ចាប់យក​កូនអុក​ចំនួន ៥ ហើយ​ដាក់​ទៅលើ​បាតដៃ ទៅតាម​បែប​ដែល​ពួកគេ​យល់ថា​សមស្រប។ កូនអុក​និមួយៗ តំណាងឱ្យ​អត្ថន័យ​ដោយឡែក ក្នុងនោះ កូនអុក “ត្រី” តំណាង​ឱ្យ​ផ្កាយព្រះសុក្រ ជា​និមិត្តរូប​នៃ​ភាពជា​នារី បើកទូលាយ និង​មិនមែនជា​មនុស្ស​អ​ត្មា​និយម ចំណែក​ទ័ព​សេះ តំណាងឱ្យ​ផ្កាយ​ព្រះ​សៅរ៍ និមិត្តរូប​នៃ​មនុស្ស​ចូលចិត្ត​ការងារ។ ក្រៅពីនេះ កូនអុក “ស្ដេច” តំណាងឱ្យ​ផ្កាយ​ព្រ​ហស្ស​ត៍ ជា​និមិត្តរូប​នៃ​មនុស្ស​ដែលមាន​អត្ដ​ច​រឹត​ពិបាក​ស្និទ្ធស្នាល ជា​មនុស្ស​ចេះ​គិតគូរ និង​យក​ហេតុផល​ជាធំ ខណៈដែល​កូនអុក “នាង” តំណាងឱ្យ​កញ្ចុំ​ផ្កាយ​អារក្ស​ស្រែ បង្ហាញ​អំពី​ភាព​ស្រឡាញ់​ចូលចិត្ត ចេះ​ការពារ​និង​ភាពរលូន។

Ajarn កំពុង​ធ្វើ​ពិធី មុន​ពេល​ទស្សន៍​ទាយ (រូប ៖ Facebook)

បើទោះជា​មិនចេះ​ច្បាស់​អំពី​ក្បួន​នៃ​ការ​លេងអុក ប៉ុន្ដែ​គ្រូទាយ​រូបនេះ អាច​មើល​ការ​បំលាស់​ទី​កូនអុក​នៅលើ​ដៃ​របស់​ភ្ញៀវ ដើម្បី​កំណត់​ដឹង​នូវ​អនាគត​នៃ​ជីវិត​របស់​ពួកគេ។ ជាទូទៅ ភ្ញៀវ​របស់ Ajarn ភាគច្រើន​គឺជា​មន្ដ្រីរាជការ ប៉ូលិស ទាហាន ជា​មនុស្ស​ដែល​ចង់ដឹង ចង់​យល់ ថា តើ​ពេលណា​ទើប​ពួកគេ​នឹង​បាន​ឡើង​ឋានៈ។ ក្រៅពីនេះ ក៏មាន​ស្ដ្រី​ជាច្រើន​ដែលមាន​កូន​ស្លាប់ ក៏​មករក​អ្នកគ្រូ ដើម្បី​បានដឹង​អំពី​សុខទុក្ខ​របស់​វិញ្ញាណក្ខន្ធ​របស់​កូន នៅឯ​ភព​ផ្សេង។

Ajarn បានឱ្យដឹងថា វិធី​ទស្សន៍ទាយ​របស់ខ្លួន ក៏​ឆុត មិន​ចាញ់​វិធី​ទស្សន៍ទាយ​ដទៃ ព្រោះ​គាត់​បាន​ប្រើប្រាស់​កត្ដា​វិទ្យាសាស្ដ្រ​ស្ទើរ​ទាំងអស់ ដើម្បី​សន្និដ្ឋាន​អំពី​អនាគត។ គ្រូ​ទាយ​មេម៉ាយ Ajarn Nong ក៏​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​  Facebook ហើយ​អ្នក​អាច​ចូល​​ទស្សនា​តាម​រយៈ តំណរ​ភ្ជាប់​ https://www.facebook.com/nongpayakorn ។

អត្ថបទ​គួរ​ចាប់​អារម្មណ៍​ដទៃ

ទស្សន៍​​ទាយ​និស្ស័យ​អ្នក​តាម​រយៈ​ក្រុម​ឈាម​

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Oddity Central/Facebook