ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ៤ រូប ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ស៊ីវិល ត្រូវបានខ្មាន់កាំភ្លើងបាញ់ សម្លាប់ អំឡុងថ្ងៃពុធកន្លងទៅនេះ នៅភាគខាងត្បូងប្រទេស ថៃ ក្នុងខេត្ត យាឡានេះបើយោងតាម ការដកស្រង់អត្ថបទសារព័ត៌មាន សឹង្ហបុរី CNA ។

គួរបញ្ជាក់ថា ប្រទេសថៃ គឺប្រតិបត្តិសាសនា ព្រះពុទ្ធដ៏ច្រើនលើសលប់ ប៉ុន្តែ នៅ ភាគខាងត្បូងប្រ ទេសឯណោះវិញ ពោលនៅក្នុងខេត្ត Yala, Pattani និងខេត្ត Narathiwat ភាគ ច្រើន ប្រតិបត្តិខ្លាំង សាសនា ម៉ូស្លឹម ដែលធ្លាប់តែមានបញ្ហាប្រឈមខ្លាំងជាមួយនឹង ច្បាប់រដ្ឋាភិបាលកណ្តាលប្រទេស ថៃ ពួកគេបានមានវត្តមាននៅទីនោះ ជាច្រើនទសវត្ស ។

ប៉ូលីសស្រុក លោក Chanvut Rugsapram ផ្តល់ជាកិច្ចសម្ផាសន៍ដល់ សារ ព័ត៌មាន Reuters តាម រយៈទូរស័ព្ទអោយដឹងថា មន្រ្តីប៉ូលីស ៤ នាក់ ជាជនរងគ្រោះគឺមានវត្តមាននៅក្នុងរថយន្តផ្ទាល់ខ្លួន របស់ពួកគេ ក្នុងដំណើរវិលត្រលប់ទៅមូលដ្ឋានរបស់ពួកគេ ពេលនោះ ក៏មានការវាយប្រហារបាញ់ សម្លាប់តែម្តង មានជំនឿជាក់អោយដឹងថា ក្រុមខ្មាន់កាំភ្លើង មិនស្គាល់ អត្តសញ្ញាណបើកការវាយ ប្រហារនោះ គឺជាក្រុមបះបោរ ។ គួរបញ្ជាក់ថា អំឡុងខែ ឧសភា កន្លងទៅនេះ មនុស្ស ១៨ នាក់រង របួសដោយសារតែការវាយប្រហារ បំផ្ទុះគ្រាប់បែក នៅក្នុងខេត្ត យាឡា ។ ច្រើនជាង ៦,៥០០ នាក់ ភាគច្រើនជាពលរដ្ឋស៊ីវិល បានស្លាប់បាត់បង់ជីវិត នៅភាគខាងត្បូង ប្រទេសថៃ ចាប់តាំងពីមាន បញ្ហាប្រឈមជាមួយនឹង វិបត្តិសាសនាមួយនេះ ពីឆ្នាំ ២០០៤ មកម្ល៉េះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA