CamNews

Arsenal កាន់តែរសើបចិត្ដនឹង​ Raheem Sterling ខ្លាំងមែនទែនហើយ ក្រោយពីមានការជម្រុញពីអតីតខ្សែប្រយុទ្ធ

ព័ត៌មានកីឡា៖ អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Arsenal បានជម្រុញឲ្យ Arsene Wenger ព្យាយាមតាមប្រមាញ់ យកកីឡាករខ្សែស្លាបរបស់ Liverpool​ ខណៈដែលកីឡាករពេលនេះ កំពុង កំពុងតែបែកអារម្មណ៍​លែងចង់ទទួលសំណើរពីក្រុមវិញម្ដង។

Raheem Sterling បានលេចឮដំណឹងជាយូរណាស់មកហើយ លើរឿងចុះកិច្ចកុងត្រាជាមួយក្រុមសារជាថ្មី​ក្នុងតម្លៃដែលកីឡាករបានសំណូមពរ ប៉ុន្ដែរហូតមកទល់ពេលនេះ នៅតែមិនទាន់ដាច់ស្រេចនៅឡើយ ក្រោយពីទទួលបានការបង្ហើបពីថ្នាក់ដឹកនាំថា នឹងធ្វើឡើង​សម្រាប់កីឡាករ​នាដើមរដូវកាលថ្មីចូលមក​ ដល់ ។ ស្របនឹងការសម្រេចិត្ដរបស់លោក Brendan Rodgers ថ្នាក់ដឹកនាំក្រុម Liverpool និង ការចុះផ្សាយជាបន្ដបន្ទាប់ បានត្រូវបង្ហាញថា​ Liverpool ទំនងជាមិនអាចសម្រេច គោលបំណងនេះ បានឡើយ ខណៈ​ដែលកីឡាកររូបនេះ ក្នុងពេលឥលូវកំពុងតែមានការចាប់អារម្មណ៍ខ្ពស់ពីបណ្ដាក្លឹបធំនៅ អឺរ៉ុប ដែលក្នុង​នោះ Arsenal កំពុងតែលូកដៃជ្រៅជាងគេ ស្របពេលដែលកីឡាករក្នុងក្រុមជាច្រើនក៏យល់ស្រប នឹង​ ការសម្រេចចិត្ដនេះដែរ ។​

Ian Wright ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Arsenal កាលពីឆ្នាំ ១៩៩៨ បានកំពុតតែជម្រុញឲ្យថ្នាក់ដឹកនាំ​ ធ្វើការចាប់អារម្មណ៍ និង ប្រើពេលវេលាឲ្យច្រើនដើម្បីក្ដាប់យកឱកាសប្រជែង ផ្ទេរកីឡាករម្នាក់ចូលក្នុង Arsenal ខណៈដែលទម្រង់លេងរបស់ កីឡាករ ម្នាក់ត្រូវបានមើលឃើញថា​ ល្អប្រសើរក្នុង រដូវកាលនេះ​តែម្ដង ។ ដូច្នេះ វាគឺជា រឿងដែលល្អបំផុត សម្រាប់ Arsenal ប្រសិនបើ អាចអូសទាញកីឡាករ​រូបនេះ បានមែន ។

គូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃថ្មីៗមុននេះ កីឡាករទើតែត្រួវបាន បង្ហាញមុខក្នុងសង្គមព័រមាន​ ថាកីឡាករ គ្រោងនឹងធ្វើការបដិសេធចោលនូវសំណើររបស់ក្រុម​ក្រោយពីមានការលូកដៃពី Arsenal ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ hereisthecity