(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានស្តីបន្ទោសខ្លាំងៗ ដល់លោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន និងចៅសង្កាត់ផ្សារដើមថ្កូវ ដែលបណ្តែត បណ្តោយឲ្យមានការរំលោភយកដីបឹងត្របែក ដោយមិនបានរាយការណ៍ ដល់ថ្នាក់លើឲ្យដឹងនោះ ស្មើនឹងការឃុបឃិតជាមួយអ្នកមានអំណាច អ្នកមានលុយ ចាក់ដីរំលោភយកផ្ទៃបឹងនេះតែម្តង។

ការស្តីរបស់ដល់ថ្នាក់ដឹកនាំខណ្ឌចំការមន និងអាជ្ញាធរសង្កាត់ផ្សារដើមថ្កូវខាងលើនេះ ខណៈដែលអភិបាលរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានដឹកនាំក្រុមមន្រ្តីជំនាញ ចុះពិនិត្យការ ដ្ឋានស្ថាបនា ស្ថានីយ៍បូមទឹកបឹងត្របែកដើម្បីរកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋ កំពុងរស់នៅ ក្នុងសំណង់មិនរៀបរយ នាអាងស្តុបទឹកបឹងត្របែក ស្ថិតនៅ សង្កាត់ ផ្សារដើមថ្កូវ និងដើម្បីមានវិធានការដោះស្រាយតាមគោលការណ៍ ប្រជាជន និងអាជ្ញាធរ រួមគ្នា ស្ថាបនាផ្លូវ កសាងប្រព័ន្ធប្រឡាយ ដើម្បីលែងឲ្យមានទឹកលិចទីក្រុងភ្នំពេញទៀត។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «គោលការណ៍ដែលប្រជាជន និងអាជ្ញាធររួមគ្នា កសាងប្រព័ន្ធប្រឡាយ គឺថា ប្រជាជនសុខចិត្តកាត់ប្រមាណ១០ម៉ែត្រ ជូនទៅសាលា រាជធានីភ្នំពេញ ដើម្បីស្ថាបនាផ្លូវអមតាមប្រឡាយ ហើយជាការតបស្នង មកវិញ អាជ្ញាធររាជធានី នឹងចេញប្លង់កម្មសិទ្ធិជូនប្រជាជន ឲ្យរស់នៅស្របច្បាប់នៅ លើទីតាំងដដែល»។

សូមបញ្ជាក់ថា អាងស្តុបទឹកបឹងត្របែកខាងជើងមានទំហំ៨ហិកតា និងខាងត្បូងមាន១៨ហិកតា តែពេលនេះត្រូវបានក្រុមឈ្មួញ រំលោភយកអស់មួយចំនួន ទៅហើយក្រោមការឃុបឃិត របស់អាជ្ញាធរខណ្ឌចំការមន និងមន្រ្តីពាក់ព័ន្ធតាមមូលដ្ឋាន ហើយចំនួនដែលនៅសល់នោះ ត្រូវបានគេអង្កន់ចែកគ្នាថែមទៀត។

បើទោះបីមានការហាមប្រាម របស់សាលា រាជធានីភ្នំពេញ ជុំវិញការផ្ទេរ លក់ដូរ ដីតំបន់នេះ ប៉ុន្តែសកម្មភាពនេះនៅតែកើតមាន ហាក់មិនស្តាប់តាមការណែនាំ របស់សាលារាជធានីភ្នំពេញឡើយ ដូច្នេះបញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ បានសង្កត់ថា «តំបន់បឹងត្របែក អាជ្ញាធរ រាជធានីភ្នំពេញនឹងឲ្យប្រជាពលរដ្ឋជ្រើសរើសយក ជម្រើស២ យ៉ាង ទី១.សាលារាជធានីភ្នំពេញ អាចផ្តល់កម្មសិទ្ធិស្របច្បាប់ ប៉ុន្តែត្រូវទិញដីនេះពីរដ្ឋ ព្រោះវាជាដីរបស់រដ្ឋ និងទី២.ប្រគល់ដីឲ្យរដ្ឋ ហើយរដ្ឋប្រគល់សំណង គោលនយោ បាយឲ្យមកប្រជាពលរដ្ឋវិញ»។

លោក ប៉ា សុជាតិវង្ស ថា ការស្តារអាងស្តុបទឹកនេះ ត្រូវតែធ្វើបន្ទាន់ហើយ ដែលតម្រូវឲ្យ ប្រជាពលរដ្ឋត្រូវសហការ ជាមួយអាជ្ញាធរ នៅពេលស្តារ និងការចុះស្រង់ទិន្នន័យជាក់ស្តែង។ គួរបញ្ជាក់ផងដែរថា អាងស្តុកទឹកបឹងត្របែកមានទំហំ២៦ហិកតា ពេលនេះត្រូវបានគេរំលោភ នៅសល់មិនដល់១០ហិកតាផង ដោយប្រជាពលរដ្ឋកាន់កាប់ ដោយខុសច្បាប់ និងសាងសង់លំនៅដ្ឋានមានមិនតិចជាង៣០០គ្រួសារឡើយ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី