(ស៊ីដនី)៖ ជនបរទេសចំនួន១៤នាក់ កំពុងប្រឈមមុខនឹងការចោទប្រកាន់ នៅក្នុងប្រទេសអូស្រ្តាលី បន្ទាប់ពីប៉ូលិស ចាប់បានថ្នាំញៀន ធំជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋ Western Australia ប្រទេសអូស្ត្រាលី នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។

ជាង ២១៥គីឡូក្រាម នៃថ្នាំប្រភេទហ្វេតាមីនគ្រីស្តាល់ ឬម៉ាទឹកកក ត្រួវបានរកឃើញដោយប៉ូលិស រដ្ឋ Western Australia បន្ទាប់ពីពួកគេ បានឆ្មក់បង្ក្រាបលើផ្ទះចំនួន២ នៅទីក្រុង Perth នៅព្រឹកថ្ងៃសុក្រនេះ។ ២១៥គីឡូក្រាម នៃម៉ាទឹកកនេះ អាចចែកចាយទៅប្រើប្រាស់ លើមនុស្ស ២លាននាក់ដោយខុសច្បាប់ ហើយវាមានតម្លៃលើស ១៥០លានដុល្លារសហរដ្ឋអាមេរិក។

ស្នងការរងប៉ូលិស រដ្ឋ Western Australia លោក Gary Dreibergs បានឲ្យដឹងថា ជនបរទេសទាំង១៤នាក់នោះ នឹងត្រូវបានចោទប្រកាន់ «ពាក់ព័ន្ធនឹងថ្នាំញៀនដែលត្រូវបានរកឃើញ មានចំនួនច្រើនជាងគេបំផុតនៅរដ្ឋ Western Australia ក្នុងឆ្នាំនេះ»។ លោកបន្ថែមថា ថ្នាំញៀនជាង១៥០គីឡូក្រាម ត្រូវបានរកឃើញនៅក្នុងផ្ទះមួយ ខណៈជាង៥០គីឡូក្រាមទៀត ត្រូវបានរកឃើញនៅផ្ទះមួយទៀត ដែលមានចម្ងាយពីគ្នាប្រមាណ១០គីឡូម៉ែត្រ។ ការស៊ើបអង្កេត លើករណីនេះ បានធ្វើឡើងបន្ទាប់ពីប៉ូលិស ស្កាត់ចាប់បានទូកមួយគ្រឿង នៅជិតតំបន់ដាច់ស្រយាល Geraldton។ ក្រុមអាជ្ញាធរបានរកឃើញ កុងទីន័រជាច្រើន ដែលគេដឹងថាគឺជាកន្លែងផ្ទុកសារធាតុគីមី សម្រាប់ផលិតថ្នាំញៀន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី