ភ្នំពេញ ៖ យោងតាមការបង្ហោះតាមរយៈហ្វេសប៊ុកផេករបស់ សម្តេចតេជោ ហ៊ុន សែន កាលពីប៉ុន្មានម៉ោងមុននេះបានលើកឡើងថា "

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកុមារឆ្លាត ហ៊ឺ ទៀងគីមហុង

នៅព្រឹកថ្ងៃទី ១៩ កក្កដា ឆ្នាំ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួប ចៅប្រុស ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ ឪពុក ម្ដាយក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក។ សព្វថ្ងៃនេះ កុមារា គីមហុង កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។ ឪពុកម្តាយរបស់កុមារា គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ។ ការជួបជុំសំណេះសំណាលនេះគឺនៅភូមិគ្រឹះសម្តេចតេជោផ្ទាល់កាលពីព្រឹកមិញ។

កុមារា គីម ហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។

នៅក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយចៅ គីមហុង សម្តេចតេជោ បានប្រគល់កំព្យូទ័អោយកុមារប្រើប្រាស់ស្រាវជ្រាវក្នុង Internet និងបានអោយចៅស្រីសម្តេច និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ សម្តេចតេជោ ក៏បានប្រាប់អោយចៅ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ គីមហុង ធ្វើបានយ៉ាងល្អគួរអោយកោតសរសើរ។ ដោយសារកុមារនេះមានសមត្ថភាពពិសេស គឺសម្តេចតេជោ បានស្នើអាហារូបករណ៍ពិសេសពីសាលា Beltei ដល់គីមហុងបានសិក្សាចំណេះដឹងទូទៅ។ គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។ ទន្ទឹមនឹងនេះ គឺសម្តេចតេជោ បានស្នើអោយ លោក ដួង តារា ជំនួយការសម្តេចតេជោ នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារគីមហុង។ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។

បន្ទាប់ពីបានសំណេះសំណាលជាមួយចៅប្រុស ក្រុមគ្រួសារ និងលោកគ្រូរួចមក សម្ដេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ សម្តេចតេជោ នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។ គីមហុង គឺជាធនធានដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា" ។

គួរបញ្ជាក់ឲ្យដឹងថា កុមារ៉ា ឈ្មោះ ហ៊ឺ ទៀងគីមហុង គឺជាក្មេងម្នាក់ដែលពូកែ និងជាកុមារ៉ា ដែលមិនធ្លាប់ជួបពីមុនមកទៀតផង ដូច្នេះហើយគេនិយាយបានថា កុមារ៉ាម្នាក់នេះគឺជាធនធានដ៏កម្ររបស់ប្រទេសជាតិយើង ៕

ដោយ ៖ គន្ធា