David Beckham ទើបតែបានចុះកិច្ចសន្យាឃោសនាឱ្យក្រុមហ៊ុនបនល្បែង Las Vegas Sands នៅ
Singapore និងបនល្បែងនៅ Macau ។ ជួនកាល គេក៏ឃើញ David Beckham ធ្វើជាតារាបង្ហាញ
ម៉ូដខោទ្រនាប់។

បន្ទាប់ពីបានចុះកិច្ចសន្យា សហការណ៍ជាមួយ David Beckham ក្រុមហ៊ុន Sands បាននិយាយនៅ
ក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ពួកគេសង្ឃឹមថា នឹងរកបានប្រាក់ច្រើន តាមរយៈភាពល្បីល្បាញ
របស់ David Beckham ក្នុងតំបន់នេះ។

Las Vegas Sands គឺជាក្រុមហ៊ុនគ្រប់គ្រងបនល្បែងធំបំផុតនៅ Macau ដែលជាទីក្រុងល្បែងរបស់
ពិភពលោក នាពេលបច្ចុប្បន្ន។ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុននេះ មានទីតាំងនៅក្រុង Las
Vegas។ កិច្ចសន្យារវាងក្រុមហ៊ុន Sands ជាមួយនឹង David Beckham អាចជាការអូសទាញដ៏ធំ និង
បង្កការចាប់អារម្មណ៍ នៅចិនដីគោក ដោយសារថា ចិនដីគោក មានច្បាប់ ហាមមិនឱ្យធ្វើអាជីវកម្ម
បនល្បែង ហើយការឃោសនាអំពីបនល្បែង ក៏មិនត្រូវបានអនុញ្ញាត។ ចំណែកបាល់ទាត់ គឺជាកីឡា
ដែលគេនិយមបំផុតនៅចិន។ ដូច្នេះគេជឿថា នៅចិន អ្នកណាៗ ក៏ស្គាល់ឈ្មោះ David Beckham ។

Beckham ហាក់ដូចចាប់ផ្ដើមការរកស៊ីថ្មី

កាលពីខែវិច្ឆិកា កន្លងទៅ Beckham បានថតរូបរួមជាមួយកុមារក្នុងតំបន់ ចំនួន ១០០នាក់ នៅឯ
បនល្បែង Venetian Macau ក្រោយមក បានឆ្លើយនឹងកិច្ចសម្ភាសមួយ ក្នុងរយៈពេល ១ម៉ោង។
កុមារទាំងនោះ ត្រូវបានជ្រើសរើសតាមរយៈជំនួយរបស់អង្គការសាធារណៈមួយចំនួន ក្នុងនោះក៏
មានគណកម្មការ Olympic ពិសេសតាមរយៈជំនួយរបស់ក្រុង Macau និងសមាគមន៍ជួយបន្សាប
គ្រឿងញៀន Macau ។

មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា កិច្ចសហការណ៍រវាងក្រុមហ៊ុន Sands និង Beckham នឹង
មានកម្រិតបែបណា និងមានរយៈពេលយូរប៉ុណ្ណានៅឡើយ។ ប៉ុន្ដែ ភាគីខាងក្រុមហ៊ុន និយាយថា
ខ្លួននឹងប្រើប្រាស់ភាពល្បីល្បាញរបស់ Beckham សម្រាប់សាខាផ្នែកអាហារ និងលក់រាយ នៅតាម បណ្ដាបនល្បែងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

គួររំឭកថា នៅក្នុងរដូវក្ដៅឆ្នាំនេះ Beckham ក៏បានប្រារព្ធព្រឹត្តិការណ៍មួយស្រដៀងនឹងព្រឹត្តិការណ៍
នៅ Macau ដោយមានវត្តមានរបស់កុមារចំនួន ៦០នាក់ នៅក្នុងបនល្បែងមួយរបស់ Sands នៅ
Singapore ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Sands កំពុងកាន់កាប់បនល្បែងធំៗចំនួន ៤ នៅ Macau
ហើយ Venetian Macau គឺជាបនល្បែងធំបំផុតក្នុងពិភពលោក។

David Beckham ជាមួយកុមារ នៅឯកាស៊ីណូមួយរបស់ Sands ក្នុងក្រុង Singapore

តាមរយៈកិច្ចសន្យាខាងលើ គេជឿថា អតីតកំពូលកីឡាករបាល់ទាត់ David Beckham រកចំណូល
បានមិនតិចនោះទេ ព្រោះថា David Beckham ហាក់ដូចមានភាពសកម្មជាងមុនៗ បន្ទាប់ពីបានសហ
ការណ៍ជាមួយក្រុមហ៊ុន Las Vegas Sands ។ ក្រៅពីកិច្ចសន្យានេះ David Beckham ក៏ថែមទាំងមាន
ប្រភពចំណូលជាច្រើនផ្សេងទៀត ក្នុងនោះមានពេលខ្លយន គេក៏ឃើញ David Beckham ធ្វើជាតារា
បង្ហាញម៉ូដខោទ្រនាប់ផងដែរ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

គម្របកែវកាហ្វេ ជួយឱ្យ Resnikoff រកបាន រាប់លានដុល្លារ

អគ្គនាយក Facebook លក់ភាគហ៊ុន ជាង ៣,៩ពាន់លានដុល្លារ ដើម្បីបង់ពន្ធ

មហាសេដ្ឋី Warren Buffett រកបាន ៣៧លានដុល្លារ រៀងរាល់ថ្ងៃ ក្នុងឆ្នាំនេះ

រកបានរាប់សិបលានដុល្លារ ដោយគ្រាន់តែ លក់ឆ្នាំងសាកថ្ម

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ timescolonist/marinabaysands