CamNews

«រៀនបើកបរ​យន្តហោះ​ស្រាប់តែធ្លាក់ បណ្តាលឲ្យ​ស្លាប់ទាំង​គ្រូទាំងសិស្ស!»

(អ៊ីស្លាម៉ាបាដ)៖ មនុស្សពីរនាក់​បានបាត់បង់​ជីវិតភ្លាមៗ ក្រោយពី​យន្តហោះខ្នាតតូចដែល​ពួកគេជិះ​បាន​ធ្លាក់​នៅ​ទីក្រុង Faisalabad ភាគខាងកើត​ប្រទេសប៉ាគីស្ថាន​នៅរសៀល​ថ្ងៃសុក្រនេះ ខណៈដែល​មូលហេតុ​នៃការធ្លាក់​មិនទាន់ត្រូវបាន​បញ្ជាក់នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សេចក្តីរាយការណ៍​បឋមឲ្យ​ដឹងថា អ្នកស្លាប់ទាំង​ពីរ​​នាក់នោះ​គឺជាគ្រូបង្រៀន​បើកបរយន្តហោះ​ឯកជន និងសិស្ស ហើយ​ក៏មិនមានសេចក្តីរាយ​ការណ៍​ថា មានមនុស្ស​ណា​ផ្សេងទៀត​នៅលើយន្តហោះ​នោះឡើយ៕

ប្រភព​ ៖ ស៊ិនហួរ