កំពត៖ នេះជាការធ្វេសប្រហែសមួយ របស់ថៅកែរថយន្ត ក្នុងការត្រួតពិនិត្យយានយន្ត របស់ខ្លួន មុនប្រគល់ឲ្យអ្នកបើកបរណាម្នាក់ យកចេញទៅប្រើប្រាស់នោះ ហើយជាការធ្វេសប្រហែសមួយផងដែរ ដែលអ្នកបើករថយន្ត ប្រើប្រាស់ក្នុងល្បឿនលឿន បើកចុះពីលើស្ពាន ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ដោយសារដាច់ហ្វ្រាំង ក៏ជ្រុលទៅបុកបារ៉ាស់ហាមឃាត់ របស់សមត្ថកិច្ចរហូតចម្ងាយជិត១០០ម៉ែត្រ ទើបអស់ខ្យល់ឈប់ នៅវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥នេះ ត្រង់ចំណុចគល់ស្ពានកំពង់បាយ ត្រើយខាងលិច លើកំណាត់ផ្លូវជាតិលេខ៣ កំពត ព្រះសីហនុ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

ក្នុងហេតុការណ៍នេះ ធ្វើឲ្យមនុស្សម្នាក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់រង្វង់មូល ទាំងអស់លស់ព្រលឹងចុងសក់ ដែលពិធីនេះរួមមាន រដ្ឋមន្ត្រីក្រសួងសាធារការ ដឹកជញ្ជូន លោកត្រាំ អ៉ីវតឹក, លោកគីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ, លោកអភិបាលខេត្តខូយ ឃុនហ៊ួរ និងអ្នកចូលរួម ជាច្រើននាក់ទៀតផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា រថយន្តបែនដឹកដីខ្សាច់មួយនេះ ត្រូវបានកម្លាំងមាន សមត្ថកិច្ចធ្វើការឃាត់ យកទៅរក្សាទុក ក្នុងអធិការដ្ឋាននគរបាលក្រុងកំពតហើយ ដោយអនុវត្តតាម ក្រោមបញ្ជារបស់ថ្នាក់លើ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល