CamNews

សរសេរអក្សានិងដាក់រូបលោកអូបាម៉ា លើដំបូលផ្ទះ សុំជំនួយ ត្រូវសមត្ថកិច្ចចាប់ខ្លួន

យ៉ាងហោចណាស់ មាន​ប្រជាពលរដ្ឋ ៥ នាក់ ( ស្ត្រី ៤ នាក់ ) នៅ​សហគមន៍​ថ្មគោល ជាប់​នឹង
​ព្រលានយន្តហោះ ដែល​​ប្រឈម​នឹង​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន ត្រូវបាន​អាជ្ញាធរ ចាប់ខ្លួន
ដល់​ក្នុងផ្ទះ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២​។ ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវបាន​នាំ​
ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រជាពលរដ្ឋ​ចំនួន ១៨២ គ្រួសារ នៅជាប់​ព្រលានយន្តហោះ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​វិច្ឆិកា ឆ្នាំ​
២០១២ បាន​សរសេរ​អក្សរ នៅលើ​ដំបូលផ្ទះ​របស់​ខ្លួន "SOS" (ជួយពួកយើងផង) និង​មាន​ការបិត
​រូបលោក បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លើ​ដំបូលស័ង្កសី ឲ្យជួយ​ដល់​ពួកគេ​ផង​
ដែរ​។​

​កន្លងមក ប្រជាពលរដ្ឋ​សហគមន៍​ថ្មគោល នៅជាប់​ព្រលានយន្តហោះ បាន​នាំ​គ្នា​ចូលរួម​ជាមួយ
នឹង​អ្នក​ភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក អូ​បា​ម៉ា ឲ្យជួយ​ក្នុង​បញ្ហា​ដីធ្លី
នៅមុខ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា ដើម្បី​ស្វែងរក​អន្តរាគមន៍​។​

​ក្រុម​អ្នក​ភូមិ​ជាង ១០០ គ្រួសារ នៅជាប់​នឹង​របង​ព្រលានយន្តហោះ ប៉ែក​ចំហៀង​ខាងលិច​នោះ
ត្រូវបាន​អាជ្ញាធរតម្រូវ​ឲ្យ​រុះរើ​លំនៅដ្ឋាន​ចេញ​។ ប៉ុន្តែ​អ្នក​ភូមិ ចង់បាន​សំណង​សមរម្យ​៕

ដោយ ៖ សីហា
ប្រភព ៖ CN/CEN