មានការបញ្ចេញមតិ ខ្វែងគំនិតគ្នា ស្តីពីទំហំកាមេរ៉ាក្រោយរបស់ Nokia X ឬអាចហៅម៉្យាងទៀត ថា Normandy។ ស្ទើរតែទាំងអស់ នៃព័ត៌មានចចាមអារាមកាលពីពេលមុនៗ បានបញ្ជាក់ថា ស្មាត ហ្វូននេះ នឹងមានកាមេរ៉ាក្រោយទំហំ 5MP។ ថ្មីៗនេះ ឯកសារពី Application ផ្តល់ពិន្ទុ performance កាមេរ៉ា  CamSpeed បានបង្ហាញឲ្យឃើញថា Nokia X មានកាមេរ៉ាទំហំតែ 3MP ប៉ុណ្ណោះ។

ជាក់ស្តែង តាមរយះរូបភាពដែល ទើបតែបានបង្ហោះ នៅលើអ៊ីនធឺណេតថ្មីៗនេះ គឺជាភស្តុតាងថ្មី មួយទៀត ដើម្បីបញ្ជាក់ពីទំហំកាមេរ៉ាក្រោយ របស់ Nokia X។ វាត្រូវបានថតនៅក្នុងលក្ខខណ្ឌ ដែលមានផ្គត់ផ្គង់នូវ អំពូល flash ប៉ុន្តែពិតជាគួរឲ្យស្តាយណាស់ ដែលគេមិនអាចដកស្រង់បាន នូវព័ត៌មាន EXIF ពីរូបភាពនេះ។ តាមរយះនេះ កំរិតរីសូលុយហ្សិនកាមេរ៉ាពិតប្រាកដរបស់ Nokia X មានទំហំ 3MP ឬ 5MP បច្ចុប្បន្ន នៅមិនទាន់អាចកំណត់បញ្ជាក់ បានច្បាស់លាស់នៅ ឡើយ ទេ។

រូបភាពដែលគេចាត់ទុកថា បានថតចេញពីកាមេរ៉ារបស់ Nokia X (រូបភាព៖ GSMArena)

Nokia X ត្រូវបានរំពឹងថា នឹងធ្វើការបង្ហាញខ្លួន នៅក្នុងខែនេះ ជាមួយតំលៃប៉ាន់ស្មានប្រហែល ចាប់ពី ១១០ ដុល្លារ ទៅ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ ៤អ៊ីន រីសូលុយហ្សិន WQVGA ប្រើប្រាស់ CPU Dual Core 1Ghz, ប្រើស៊ីមពីរ និងប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ
- HTC M8 នឹងបង្ហាញណែនាំ ថ្ងៃទី ២៥ ខែមីនា ជាមួយនឹងកាមេរ៉ា UltraPixel ថ្មី
- Nokia បង្ហោះរូបភាពដំបូង ចង់បង្ហើបពី Nokia X យក Background ពណ៌បៃតង ពណ៌រ៉ូបូត Android

ប្រែសម្រួល៖ សិលា
ប្រភព៖ zing