ព័ត៌មានអន្តរជាតិ ៖ អង្គការសហប្រជាជាតិ បានធ្វើការថ្កោលទោស ទៅបណ្តាប្រទេសសមាជិកអាស៊ី ភាគអាគ្នេយ៍ (Asean) ពាក់ព័ន្ធទៅនឹងការ បដិសេធ មិន ទទួលយក ក៏ដូចជា មិនជួយសង្គ្រោះ ដល់ បណ្តាជនអន្តោប្រវេសន៍ រាប់ពាន់នាក់ ដែលរសាត់អណ្តែត លើផ្ទៃជលសារ ។

ហោចណាស់ ជនអន្តោប្រវេសន៍ ប្រមាណ ៧០០ នាក់ ជាជនជាតដើមភាគតិច Rohingya ពីប្រទេស មីយ៉ាន់ម៉ា និង ពីប្រទេស បង់ក្លាដែស ត្រូវបានក្រុម ពលរដ្ឋក្នុងស្រុក ធ្វើការជួយសង្គ្រោះបានជោគ ជ័យកាលពីសប្តាហ៍កន្លងទៅនេះ ខណៈញ៉ាំងអោយតួរលេខ ជនរងគ្រោះ ត្រូវបានជួយសង្គ្រោះ មាន វត្តមាននៅឯជុំរុំ ហោច ណាស់ មានគ្នា ១៥០០ នាក់ ។ លោកស្រី Vivian Tan អ្នកនាំពាក្យអោយ UNHCR អោយដឹងថា ៖ កង្វះខាត ការ ជួយ សង្គ្រោះសប្តាហ៍កន្លងទៅនេះ គឺជាសញ្ញាណដ៏អាក្រក់ មួយ ។

ទីភ្នាក់ងារ ជួយសង្គ្រោះអោយដឹងថា វិបត្តិមនុស្សជាតិ ត្រង់ប្រការនេះ ពិតជាធ្ងន់ធ្ងរខ្លាំងខណៈបណ្តា នៅក្នុងតំបន់ បដិសេធក្នុងការទទួល ជនអន្តោប្រវេសន៍ខុសច្បាប់ ។ ក្រុមជនអន្តោប្រវេសន៍ មានវត្ត មាននៅលើទូក ត្រូវបានគេមានជំនឿជាក់អោយដឹងថា មាន បញ្ហា ប្រឈមកង្ខះខាត អាហាររូបត្ថម្ភ ស្របពេលដែលជនអន្តោប្រវេសន៍ មានវាសនាមកដល់ដីគោកនោះអោយ ដឹងថា អំឡុងមានវត្តមាន នៅលើទូក ពួកគេមានការឈ្លោះឈានដល់ការសម្លាប់គ្នា ក៏ព្រោះតែ អាហារ ។

លោកស្រីអ្នកនាំពាក្យដដែល បន្តអោយដឹងថា ពួកយើងសង្ឃឹម យ៉ាងមុតមាំ អោយដឹងថា នាវាពួក យើងនឹងរកឃើញ ទូកជនអន្តោប្រវេសន៍ និងអាចជួយសង្គ្រោះពួកគេ មកកាន់ដីគោកតែជាអកុសល រឿងនេះ ទំនងជាមិនអាចកើតឡើងនោះទេ ។

គួរបញ្ជាក់ថា អាជ្ញាធរ ប្រទេស ឥណ្ឌូនេស៊ី បាន គូស បញ្ជាក់ ដល់ បណ្តាអ្នកនេសាទទាំងអស់ មិន អោយជួយសង្គ្រោះ ជន អន្តោ ប្រវេសន៍នោះទេ លុះត្រា ទូករបស់ពួកជន់លិច ទើបអនុញ្ញាតអោយ ជួយសង្គ្រោះ ។ លោក Fuad Basya អ្នកនាំពាក្យ អោយកម្លាំងយោធា អោយដឹងថា អ្នកនេសាទអាច មានលទ្ធភាព ក្នុងការផ្តល់ជាម្ហូប អាហារ ទឹក សាំង និងជួយជួសជុល ទូកជនអន្តោប្រវេសន៍ជាដើម ប៉ុន្តែមិនអាចជួយសង្គ្រោះពួកគេ ដោយនាំមក កាន់ដីគោក នៃដែនអធិបតេយ្យភាព ឥណ្ឌូនេស៊ី បាន នោះទេ ខណៈប្រការនេះ គឺជារឿងខុសច្បាប់ ។ ដោយ ឡែក ក្រុមអ្នកនេសាទ មួយចំនួន មកពីខេត្ត Aceh ឥណ្ឌូនេស៊ី អោយដឹងថា ពួកគេពេលខ្លះ មិន អនុញ្ញាត អោយជួយសង្គ្រោះ ជនអន្តោប្រវេសន៍ នោះទេ បើទោះជាពួកគេ លង់ទឹក ក៏ដោយចុះ ។ គួររំឮកថា ក្រុមមនុស្ស រាប់ពាន់នាក់ ភាគច្រើនជា ជនជាតិដើមភាគតិច ម៉ូស្លឹម Rohingya បានរត់ភៀសខ្លួលន ពី ការរំលោភបំពានផ្លូវភេទ និង ទុរភក្ស ពីប្រទេស មីយ៉ាន់ម៉ា ខណៈមួយចំនួនផ្សេងទៀត ពី បង់ក្លាដែស មានគោលបំណង ស្វែងរកការងារ ធ្វើសមរម្យនោះ ពួកគេទាំងអស់គ្នា បានជាប់គឿង ក៏ដូចជា អណ្តែតរសាត់ លើផ្ទៃសាគរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី