(ប្រេស៊ីល)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការឆ្លង និងរីករាលដាល វីរុស Zika ដ៏កាចសាហាវនៅក្នុងប្រទេសប្រេស៊ីល បានចាប់ផ្តើមធ្លាក់ចុះហើយ ស្របពេលដែលការប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ នឹងប្រព្រឹត្តទៅ នាប៉ុន្មានខែខាងមុខនេះទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ WHO នៅតែធ្វើការព្រមាន ពីការរីករាលដាលខ្លាំងឡើងវិញ ដែលអាចទៅរួច ប្រសិនបើប្រទេសនេះ មានការធ្វេសប្រហែសក្នុងការការពារនោះ។ យោងតាមជំនួយការ អគ្គនាយក WHO លោកស្រី Marie-Paule Kieny បានថ្លែងថា ការធ្លាក់ចុះនៃករណីឆ្លងនៃវីរុស Zika កន្លងមកនេះ ដោយសារតែប្រទេសប្រេស៊ីលស្ថិតនៅក្នុងរដូវក្តៅ។

យ៉ាងណាក៏ដោយ ភ្នាក់ងារសុខាភិបាលរបស់ប្រេស៊ីល មិនទាន់បានប្រមូលទិន្នន័យលម្អិតអំពី ចំនួននៃការធ្លាក់នោះទេ ប៉ុន្តែបើសរុបចាប់តាំងពី ប្រទេសអាមេរិកខាងត្បូងមួយនេះ ផ្ទុះឡើងនូវ ករណីឆ្លងវីរុស Zika ខ្លាំងបំផុតនោះ គឺមានមនុស្ស ១,៥លាននាក់ឯណោះបានឆ្លង ហើយក្នុង នោះវាបានបង្កឲ្យប៉ះពាល់ដល់ទារក និងស្ត្រីដែលមានផ្ទៃពោះ សរុបជាង ៤,០០០នាក់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង