iPhone 6 Plus បានខូចខាតទាំងស្រុង បន្ទាប់ពីឆេះ ខណៈដែល Apple ឱ្យដឹងថា នឹងធ្វើការស៊ើប
អង្កេតលើបញ្ហានេះ។

ថ្មីៗនេះ គណនី Twitter @nashwest2 បានបង្ហោះវីដេអូមួយ ក្នុងនោះបង្ហាញអំពីស្មាតហ្វូនមួយ
ដែលត្រូវផ្ទុះ ឆេះក្នុងថ្នាក់រៀន។ ស្មាតហ្វូនដែលជួបបញ្ហានេះ គឺជា iPhone 6 Plus។

រូបភាពទាំងឡាយបានបង្ហាញថា iPhone នេះ ត្រូវបែកជាពីរ អេក្រង់ត្រូវប្រេះ ថ្មក៏ត្រូវឆេះផ្នែកខាង
លើ។ ម្ចាស់គណនី Twitter ខាងលើ បង្ហើបឱ្យដឹងថា ស្មាតហ្វូននេះ ត្រូវចេញផ្សែង និងផ្ទុះ ពេល
ម្ចាស់របស់វា ធ្វើឱ្យធ្លាក់ពីកៅអីទៅលើកម្រាលឥដ្ឋ។ មិនមានការខូចខាតទ្រព្យផ្សេងៗ ឬគ្រោះ
ថ្នាក់ដល់មនុស្ស នៅពេល iPhone 6 Plus នេះផ្ទុះ។

យោងតាម Deccan Chronicle ក្រុមហ៊ុន Apple ភ្លាមៗនោះក៏បានទាក់ទងទៅកាន់ម្ចាស់វីដេអូ
ដើម្បីស្វែងយល់ពីហេតុការណ៍នេះ។ តំណាងរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា Apple បាន
ចាប់ផ្ដើមធ្វើការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុនៃបញ្ហានេះ ហើយថានឹងចេញសេចក្ដីប្រកាស
ឆាប់ៗខាងមុខ។

មិនត្រឹមតែទូរស័ព្ទរបស់ក្រុមហ៊ុន Samsung នោះទេដែលមានបញ្ហាឆេះ និងផ្ទុះ។ កន្លងទៅនេះ
ក៏មានករណីជាច្រើនទាក់ទឹននឹង iPhone របស់ Apple ត្រូវបានគេរាយការណ៍ថា បានជួបបញ្ហា
ដូចគ្នានេះ។ ក្នុងនោះមានករណី iPhone 6s Plus ឆេះនៅក្នុងកាបូបដៃរបស់នារីម្នាក់ ករណី
iPhone 6s Plus ឆេះក្នុងហោប៉ៅខោក្រោយរបស់និស្សិតម្នាក់ ឬ iPhone 7 ឆេះក្នុងរថយន្ត និង
iPhone 7 Plus ផ្ទុះបន្ទាប់ពីធ្លាក់ទៅលើដី។ល។ ករណីស្ទើរតែទាំងអស់ ត្រូវបាន Apple កត់សម្គាល់
និងឱ្យដឹងថា នឹងធ្វើការស៊ើបអង្កេតរកមូលហេតុ។ ប៉ុន្តែ មកដល់ពេលនេះ គេឃើញថា Apple កម្រ
នឹងប្រកាសឱ្យដឹងអំពីលទ្ធផលនៃការស៊ើបអង្កើត។

<object width="500" height="400" data="http://www.youtube.com/v/uE5eUwBofu0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/uE5eUwBofu0&rel=1" /></object>

ប្រែសម្រួល ៖ តារា
ប្រភព ៖ thestreet