(ពោធិ៍សាត់)៖ ក្មេងប្រុសអាយុទើបតែ១ឆ្នាំ៣ខែម្នាក់ បានលង់ទឹកស្រះស្លាប់ ខណៈឪពុកម្តាយយកទៅផ្ញើនឹងជីតាឲ្យជួយមើល ភ្លេចគិតចៅដើរទៅក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៣ និង៣០នាទីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្រះទឹកខាងក្រោយផ្ទះ ជ្រុងខាងលិច ស្ថិតក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងមុននេះថា ក្មេងរងគ្រោះដែលលង់ទឹកស្រះស្លាប់ មានឈ្មោះ អ៊ូក អីត អាយុ ១ឆ្នាំ ៣ខែ មានឱពុកឈ្មោះ សួន ធា អាយុ ២៧ឆ្នាំ និងម្តាយឈ្មោះ សាត អៀច អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ឪពុកម្តាយក្មេងរងគ្រោះមានធុរៈរវល់ បាននាំកូនទៅឲ្យជីតាជួយមើល រួចក៏ចេញទៅក្រៅ២នាក់ប្តីប្រពន្ធបាត់ ដោយមានការធ្វេសប្រហេស ក្មេងរងគ្រោះក៏បានរត់លេង នៅក្បែរស្រះទឹកខាងក្រោយផ្ទះ ជ្រុងខាងលិច ហើយរអិលជើងធ្លាក់ក្នុងស្រះទឹកលង់ស្លាប់តែម្តង។ ស្រាប់តែមួយសន្ទុះក្រោយមករកមើលចៅមិនឃើញ ក៏ដើររកស្រាប់តែប្រទះឃើញអណ្តែត នៅក្នុងស្រះទឹក នាំគ្នាផ្អើតឆោឡោចុះស្រង់ជួយសង្គ្រោះ តែជាអកុសលក្មេងនោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សពក្មេងរងគ្រោះ ត្រូវបានក្រុមគ្រួសារកំពុងរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី