CamNews

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងត្រឡប់ពីប្រទេសចិន មកដល់មាតុប្រទេសវិញ នៅរសៀលនេះ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នឹងយាងត្រឡប់ពីប្រទេសចិន មកដល់មាតុប្រទេសវិញ នៅរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រីយ នរោត្តម មុនិនាថ សីហនុ បានយាងចេញទៅពិនិត្យព្រះរាជសុខភាព​នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រិយ តែងតែយាងទៅពិនិត្យព្រះរាជសុខភាព​យ៉ាងទៀងទាត់នៅ​ទីក្រុងប៉េកាំង ប្រទេសចិន គឺក្នុងមួយឆ្នាំពីរដង។ ក្នុងអំឡុងព្រះអវត្តមានព្រះមហាក្សត្រខ្មែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលភារៈជា​ប្រមុខរដ្ឋស្តីទី ដើម្បីធ្វើការសម្រេចលើការងារផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៕

រូបថតតំណាង