CamNews

រកឃើញភពចម្លែក វិលជុំវិញ​ព្រះអាទិត្យដល់ទៅបី

តារាវិទូមួយក្រុម កាលពីថ្ងៃទី ៧កក្កដា កន្លងទៅ បានឱ្យដឹងថា ពួកគេ​ទើបតែបានរកឃើញ​ភព
មួយដ៏ចម្លែក នៅខាងក្រៅ​ប្រព័ន្ធព្រះអាទិត្យ​ ដែលហោះជុំវិញ​ផ្កាយ (ព្រះអាទិត្យ) ចំនួនបី។

ការរកឃើញនេះ ពិតជាគួរ​ឱ្យចាប់អារម្មណ៍ ព្រោះថា ជាធម្មតា ភព​មួយ​គឺតែងតែហោះជុំវិញ​ផ្កាយ
មួយ​តែប៉ុណ្ណោះ បើទោះ​កន្លងមក គេ​បានរកឃើញភព​មួយ​ ហោះជុំវិញផ្កាយពីរ​ដ៏ដោយចុះ។
ប៉ុន្តែ ភពមួយដែលហោះជុំវិញ​ព្រះអាទិត្យ​បី គឺជា​រឿង​ដ៏កម្របំផុត។

ភពចម្លែកខាង​លើ ត្រូវបានគេដាក់ឈ្មោះថា HD 1311399Ab ស្ថិត​ក្នុង​កញ្ចុំផ្កាយ Centarurus
មានចម្ងាយពីផែនដីប្រមាណជា ៣៤០ឆ្នាំពន្លឺ។ HD 1311399Ab មានអាយុកាលប្រហែល ១៦
លានឆ្នាំ។

HD 1311399Ab គឺជាភព​តូចបំផុត​ដែលត្រូវបានរកឃើញ​នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់
មុស្ស។ HD 1311399Ab មានទំហំធំជាង ភពព្រហស្បតិ៍ (Jupiter) ប្រមាណជា ៤ដង។

នៅពេលពិនិត្យ​មើលដោយ​តេឡេស្កូប SPHERE អ្នកវិទ្យា​សាស្ដ្រ​រកឃើញថា ភព​នេះ ហោះ
ជុំវិញ​ព្រះអាទិត្យ​ចំនួនបី នៅលើ​រយៈចម្ងាយដ៏វែង​អន្លាយ។ ចំណែកព្រះអាទិត្យ​ចំនួនបីនេះ
សុទ្ធតែ​វិលជុំវិញគ្នាវា​។

​ភពចម្លែក HD 1311399Ab នេះ ត្រូវបានរកឃើញដោយ​តេឡេស្កូប SPHERE ដែលមានទីតាំង
នៅ Chile។ នេះគឺជា​តេឡេស្កូប​មួយ​ដ៏ទំនើប​ ដែលមានជំនាញខាង​ស្វែង​រកភពដែលហោះហើរ
​ជុំវិញ​ផ្កាយ​នានា ក្នុងលំហ​អាកាស​។

​ប្រែសម្រួល ៖​បុត្រា