ថៃ ៖ ក្រៅពីជម្ងឺមហារីក ជម្ងឺធ្លាក់ទឹកចិត្តក៏ត្រូវបានគេរាប់បញ្ចូលជាជម្ងឺដ៏កាចសាហាវមួយ និងឆក់យកជីវីតមនុស្សយ៉ាងឆាប់រហ័សទៀតផង ប្រសិនបើយើងមិនអើពើ ដោយបណ្តាលឲ្យវាកើតឡើងលើខ្លួនរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ ឬមិនបានជួបពិគ្រោះជាមួយគ្រូពេទ្យនោះ ។

ឥលូវនេះយើងក្រលេកមក តារាសម្តែងទាំង ៥ ដួង ដែលធ្លាប់កើតជម្ងឺកាចសាហាវមួយ ដូចៗគ្នានោះគឺ ជម្ងឺធ្លាក់ទឹកចិត្ត ។ តើអ្នកធ្លាប់កើតជម្ងឺធ្លាក់ទឹកចិត្តនេះទេ? ដឹងថាវាគួរឲ្យខ្លាចយ៉ាងណាទេ? ចង់ដឹងថា តារាទាំងថៃទាំង ៥ មានអ្នកណាខ្លះ សូមធ្វើការទស្សនារូបថតនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

១. នាង Namtarn Pichukkana

ការប្រកួតប្រជែងក្នុងវិស័យសិល្បៈដ៏ធំមួយនេះបានធ្វើឲ្យនាង Namtarn Pichukkana ហត់នឿយ អស់សង្ឃឹម រហូតកើតមានជម្ងឺធ្លាក់ទឹកចិត្តនៅពេលចូលក្នុងវិស័យនេះជាលើកដំបូង ។

២. នាង Tangmo Nida

កាន់តែធ្ងន់ធ្ងរ មេម៉ាយសាច់សខ្ចី បានកើតមានជម្ងឺធ្លាក់ទឹកចិត្តរហូតលេបថ្នាំសម្លាប់ខ្លួន ក្រោយពីអតីតស្វាមីរបស់នាង បានចាកចោល ហើយលោកក៏បានប្រកាសថា ខ្លួននៅលីវ ខណៈតារាស្រីរូបនេះស្រលាញ់ស្វាមីស្ទើរលេប ប៉ុន្តែការឈឺចាប់នៃអតីតកាល បានធ្វើឲ្យនាងរឹងមាំជាងមុនឆ្ងាយណាស់ ។

៣. លោក Navin Tar

បែកបាក់ស្នេហាជាច្រើនដង បានធ្វើឲ្យតារាសម្តែងរូបនេះ កើតជម្ងឺធ្លាក់ទឹកចិត្ត ប៉ុន្តែជីវិតរបស់លោកនៅពេលនេះមានភាពល្អប្រសើរជាងមុន ។

៤. នាង Intira Jaroenpura

ពេលវេលាពិតជាជួយមនុស្សបានមែន តារាស្រីរូបនេះបានទទួលការព្យាបាល រហូតគេចផុតពីជម្ងឺក៏គួរឲ្យខ្លាចមួយនេះ ហើយពេលនេះនាង មានជីវីតដែលប្រសើរជាងមុន ។

៥. នាង Waii

តារាស្រីរូបនេះ ធ្លាប់បានកើតជម្ងឺធ្លាក់ទឹកចិត្ត តាំងពីនាងមានអាយុ១៤ ឆ្នាំមកម្ល៉េះ ប៉ុន្តែសំណាងដែលនាងអាចរួចផុតពីវា នៅពេលធំដឹងក្តី ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews