CamNews

ឪពុកជាមេភូមិ ចាប់រំលោភកូនស្រីបង្កើត ពិការជើងម្ខាងបានសម្រេច, កូនស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

(មណ្ឌលគិរី)៖ ស្ដ្រីជនជាតិព្នង ពិការជើងម្ខាងម្នាក់តូចចិត្ត និងឪពុកបង្កើត​ចាប់រំលោភ​ បានសម្រេចរត់ចូលព្រៃទាំងយប់ ហើយបាន ត្រឡប់មក​ដាក់ ពាក្យប្តឹងកន្លែងសមត្ថកិច្ច ឲ្យចាប់ឪពុកតុណ្ហាក្រាស់ និងផ្តន្ទា​ទោសតាមផ្លូវច្បាប់។

ស្ដ្រីរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ដោយនៅក្នុងភូមិមានកម្មវិធីផឹកស៊ី ខណៈក្បាលព្រលប់ម្តាយរបស់នាង ផឹកស្រា​ស្រវឹងជោគជាំ រួចក៏ចូលដេកជាមួយកូនពៅ របស់ខ្លួនលង់លក់នោះ រូបនាងបានចូលទៅសម្រាកក្នុងបន្ទប់ដូចធម្មតា​លុះនៅ ម៉ោងប្រមាណ១២​អាធ្រាត្រ​ ស្រាប់តែឃើញឪពុកបង្កើតរបស់ខ្លួនឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង មានតួនាទីជាមេភូមិ បានលបចូលមកក្នុងបន្ទប់របស់នាង ប្រើកំលាំងស្រាតខោអាវនាង រួចចាប់ផ្តើមរំលោភ រហូតបានសម្រេច។ ពេលនោះបើទោះបី នាងខំស្រែក ខំរើបំរាស់យ៉ាងណាក៏ដោយ ក៏ឪពុកនោះមិនបញ្ឈប់សកម្មភាពរបស់ខ្លូនឡើយ។

នារីរងគ្រោះបន្ដទៀតថា​ ប្រហែលកន្លះម៉ោងក្រោយមក រូបនាងបានសម្រេចចិត្ត រត់ចូលព្រៃទាំងយប់ ដោយមិនចង់ឲ្យ​គេគ្រប់គ្នាដឹង រឿងរ៉ាវដ៏អាក្រក់របស់​នាងឡើយ។

លោក ខ្លូត សុឃា អធិការស្រុកកោះញែក បាន​បញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ​បន្ទាប់ពីបានទទួលពាក្យប្តឹង ភ្លាមៗ កម្លាំងនគរបាលស្រុកកោះញែក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាឪពុកបង្កើតយកមកសួរនាំ។ ចំពោះមុខសមត្ថកិច្ច​ជនសង្ស័យ បានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តនោះទេ។ ក្រោយមកលោក​អធិការ បានសម្រេចបញ្ជូនជនសង្ស័យមកកាន់ ស្នងការដ្ឋាននគរបាលខេត្ត​ ដើម្បីចាត់បន្តតាមនិតិវិធី។

លោក សូរ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹង​ថា ​ចំពោះមុខសមត្ថកិច្ចជនសង្ស័យ នៅតែមិនបានសារភាពនៅឡើយទេ។

លោកស្នងការរងបន្តថា ទោះបីជាជនសង្ស័យរូបនេះ ពុំទាន់សារភាពក៏ដោយ ប៉ុន្តែកូនស្រីរងគ្រោះនៅតែស្នើ ឲ្យសមត្ថកិច្ចមេត្តាជួយ ចាត់ការករណីនេះឲ្យបានធ្ងន់ធ្ងរផង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី