(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងារទាំងជាមួយភ្ញៀវជាតិ និងអន្តរជាតិ គេតែងបានឃើញទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ជូនកញ្ចប់អនុស្សាវរីយ៍មួយកញ្ចប់ទៅគ្រប់ភ្ញៀវទាំងអស់ ដែលបានចូលជួបជាមួយរូបលោក។ តើនៅក្នុងកញ្ចប់ នោះអ្វីខ្លះទៅ?

នៅក្នុងសិក្ខាសាលាជាស៊េរីបង្ហាញពីការធ្វើកំណែទម្រង់ និងវឌ្ឍនភាពនៅក្នុងក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ យុវជន និងកីឡា ទៅកាន់អ្នកចូលរួមជាច្រើនរយនាក់ កាលពីសប្តាហ៍កន្លងទៅ លោក ស៊ុន ចាន់ថុល បានបង្ហាញថា ក្នុងកញ្ចប់អនុស្សាវរីយ៍នោះរួម មានអង្កររំដួល ដែលជាអង្ករលេខ១របស់ខ្មែរ ម្រេចកំពត ស្ករសខេត្តកំពង់ស្ពឺ និងក្រមាសូត្ររបស់ខ្មែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាល់ពេលលោកជួបភ្ញៀវនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេស លោកតែងតែ យកកញ្ចប់អនុស្សាវរីយ៍នេះតាមខ្លួនហើយជូនភ្ញៀវ ដើម្បីឲ្យពួកគេបានស្គាល់ពីផលិតផលរបស់ខ្មែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី