(សុខភាពផ្លូវភេទ)៖ សម្រាប់ដៃគូរួមភេទជាច្រើនគូដែលចង់បានចំណុចកំពូលដំណាលគ្នាគឺ មិននឹងអាចទៅរួចនោះទេ យ៉ាងហោចណាស់ក៏ត្រូវាមានមូលដ្ឋានមួយដែលទៀងទាត់ដែរ។ ភាគច្រើននៃពួកគេយល់ស្រប់នឹងយោបល់នេះ ហើយប្រហែលជាវាមិនមែនជារឿងអាក្រក់នោះទេប្រសិនបើពួកគេទាំងពីរ សប្បាយចិត្ត។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់ឈានដល់ចំណុចកំពូលដំណាលគ្នាមែន វាអាចធ្វើទៅបាន។

ខាងក្រោមនេះគឺជាក្បួនខ្នាតសម្រាប់ជួយដល់អ្នក៖

០១) ចូរសិក្សានូវរបៀបធ្វើយ៉ាងណាអោយច្បាស់ថាដៃគូខាងស្រីអាចទៅដល់ ចំណុចកំពូលច្រើនឬតិច ក្នុងពេលរួមភេទ។ ប្រសិនបើអ្នកធ្វើវាបានមួយរយៈពេលហើយ និងតែងតែមានសេចក្តីស្រលាញ់គ្នា បរិយាកាសរ៉ូមែនទិច មិនប្រញាប់ប្រញាល់នោះ វាមិនមែនជារឿងពិបាកក្នុងការឈានទៅដល់ចំណុចកំពូលជាមួយគ្នានោះទេ ។
ល្បិចគឺ ត្រូវតែប្រាកដថាអ្នកអាចលូកទៅដល់ Clitoris (សេរ) របស់ស្ត្រី ដោយប្រើចុងម្រាមដៃក្នុងពេលរួមភេទ។ នៅពេលអ្នកទាំងពីររៀបនឹងឈានដល់ចំណុចកំពូលហើយ បន្ទាប់មកចូរត្រដុសវាថ្នមៗ ប៉ុន្តែត្រូវដាស់អារម្មណ៍ភេទអោយបានខ្លាំង។

០២) ទាញរកផលប្រយោជន៍នៃការឈានទៅដល់ចំណុចកំពូលនៃការរួមភេទច្រើនដង ប្រសិនបើដៃគូខាងស្រីបានសិក្សាពីរបៀបធ្វើយ៉ាងណាទើបបានចំណុចកំពូល ច្រើនដងហើយ ការធ្វើអោយមានចំណុចកំពូលដំណាលគ្នាគពិតជាងាយស្រួលច្រើនសម្រាប់គេ ។
តើហេតុអ្វី? ព្រោះឥឡូវនេះខាងប្រុសមានគោលដៅមួយចំនួនខុសៗគ្នា។

ម្យ៉ាងវិញទៀត ប្រសិនបើគាត់មិនត្រៀមខ្លួនរួចជាមួយក្នុងការទទួលបានចំណុចកំពូលតាម ដែលខាងស្រីមានទេ គាត់អាចធ្វើវាបានទៀតនៅពេលដែលខាងស្រីឈានដល់ចំណុចកំពូលជាលើក ទីពីរ ទីបី ឬទីបួន។ ប៉ុន្តែសមត្ថភាពក្នុងការឈានទៅដល់ចំណុចកំពូលច្រើនដងគឺមិនច្រើន កើតមានទៅលើស្ត្រីវ័យក្មេងទេ។
ចំណុចបញ្ជាក់ការពិតទាំងនេះចង់ ប្រាប់អោយដឹងថា ការដល់ចំណុចកំពូលដំណាលគ្នាគឺមានភាពងាយស្រួលសម្រាប់ដៃគូររួមភេទ ណាដែលប្រើពេលវេលានៅជាមួយគ្នាយូរមកហើយ និងយល់ដឹងច្រើនពីគ្នាទៅវិញទៅមក។

០៣) ចូរប្រាកដថា បុរសបានសិក្សាពីរបៀបកំណត់ពេលវេលានៃការឈានដល់ចំណុចកំពូលនិយាយ ដោយភាពស្មោះត្រង់ ការធ្វើបែបនេះប្រហែលជាអាចប្រើពេលច្រើនឆ្នាំ! បុរសជាច្រើនដែលមានវ័យ ៤០ទៅ៥០ឆ្នាំជាធម្មតាអាចរួមភេទរហូតដល់ច្រើនម៉ោង ហើយបន្ទាប់មកធ្វើការបាញ់ទឹកកាមនៅពេលខាងស្រីត្រៀមខ្លួនរួច៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី