ព័ត៌មានអន្តរជាតិ ៖ Airbus បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការ សាងសង់រោងចក្រ ទីពីររបស់ខ្លួននៅក្នុងប្រទេសចិន ខណៈជាការពង្រីកទំនាក់ទំនងរបស់ខ្លួន ទៅ កាន់ប្រទេសមហាអំ ណាចសេដ្ឋកិច្ចលើលោក លំដាប់ទី ២ ។

សេចក្តីរាយការណ៍ បញ្ជាក់ថា គម្រោងសាងសង់រោងចក្រទី ២ ទទួលបន្ទុកផលិត យន្តហោះ អោយ ក្រុមហ៊ុនអាកាសចរណ៍ A330 បើតាមសេចក្តីរាយការណ៍ មានទំហំសាច់ប្រាក់ដល់ទៅ១៦៦,៣លាន ដុល្លារសហរដ្ឋអាមេរិក ខណៈមានគោលបំណងធំ ក្នុងការទាក់ទាញការបញ្ជា ទិញ ពី Airbus អោយ កាន់តែច្រើនឡើងទ្វេដងបន្ថែមទៀត ។

ប្រភពបញ្ជាក់អោយដឹងថា គម្រោងសាងសង់រោងចក្រទី ២ លើកនេះនឹង ត្រូវ សង់ ឡើងនូវបរិវេណ សម្បទារោងចក្រទី ១ ដែលមានវត្តមានស្រាប់នៅក្នុងទីក្រុង Tianjin ។ គួរបញ្ជាក់ថា សេចក្តីសម្រេច ឈានទៅដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ត្រូវបានធ្វើឡើងនូ វទីស្នាក់ ការកណ្តាល Airbus ប្រ ទេសបារាំង ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីចិន លោក Li Keqiang ។

របាយការណ៍ បញ្ជាក់អោយដឹងថា ដើមសប្តាហ៍នេះចិនបានសម្រេចចុះហត្ថលេខាក្នុងការបញ្ជាទិញ យន្តហោះ Airbus ថ្មី ៤៥ គ្រឿង ក្នុងតម្លៃសាច់ប្រាក់ ប្រមាណ ១១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី