(ហ្សាកាតា)៖ ក្រសួងបរិស្ថាន និងការពារព្រៃឈើនៃប្រទេសឥណ្ឌូណេស៊ី បានទទួលជ័យជម្នះ នៅក្នុងការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីកាប់ព្រៃខុសច្បាប់ បន្ទាប់ពីតុលាការកំពូល បានបង្គាប់ឲ្យក្រុមហ៊ុនឈើដ៏ធំមួយបង់ប្រាក់ពិន័យប្រមាណ១.២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Rasio Ridho Sani អគ្គនាយកនៃនាយកដ្ឋានអនុវត្តន៍ច្បាប់របស់ក្រសួងខាងលើ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា «ការសម្រេចចិត្តនេះគឺស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើង ដែលតែព្យាយាមធ្វើការកត់សម្គាល់ពីបញ្ហាយុត្តិធម៌ នៅក្នុងវិស័យបរិស្ថាន ជាពិសេសគឺរឿងព្រៃឈើតែម្តង ហើយពួកយើងសង្ឃឹមថា ទង្វើនេះនឹងអាចធ្វើឲ្យក្រុមហ៊ុនផ្សេងៗមានការខ្លាចរអាលែងហ៊ានប្រព្រឹត្តខុសឆ្គងតទៀត ដោយសារតែការពិន័យនេះគឺអាចចាត់ទុកបានថា ជារឿងធ្ងន់ធ្ងរជាងគេបង្អស់ពុំធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្រ្តជាតិពាក់ព័ន្ធនឹងករណីកាប់ឈើខុសច្បាប់បែបនេះ»។

ក្រុមហ៊ុនកាប់ឈើឈ្មោះ Merbau Pelalawan ត្រូវគេរកឃើញថា បានរំលោភបំពាននូវកិច្ចព្រមព្រៀងទាក់ទងនឹង ដីសម្បទានទំហំ៥,៥៩០ហិកតា ស្ថិតក្នុងខេត្ត Riau នៃកោះស៊ូម៉ាត្រា ដែលទទួលបានពីរដ្ឋាភិបាលឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០២ ហើយបើយោងតាមតុលាការកំពូល ក្រុមហ៊ុនមួយនេះបានផ្តន្ទាទោស ពីបទកាប់ឈើខុសច្បាប់ នៅក្រៅផ្ទៃដីសម្បានកាលពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ដែលបានបណ្តាលឲ្យបាត់បង់ព្រៃឈើប្រមាណ១,៨៧៣ហិកតា។

គួរបញ្ជាក់ដែរថា ខេត្ត Riau នៃប្រទេសឥណ្ឌូណេស៊ី បានប្រឈមនឹងការកាប់ព្រៃឈើយ៉ាងសន្ធឹកសន្ធាប់ ឥតស្រាកស្រាន្ត បន្ទាប់ពីមានការកើនឡើងនូវតម្រូវការ នៃផលិតកម្មក្រដាសនៅក្នុងទីផ្សារអន្តរជាតិ៕