ព័ត៌មានកំសាន្ត ៖ តាំងពីចាប់ផ្តើមទាក់ទងគ្នាអស់រយៈពេលយ៉ាងយូរមកហើយ តារាសម្តែងរូបសង្ហានិងមានឈ្មោះល្បីលំដាប់ប្រទេស លោក Mario Maurer មិនដែលគិតថានឹងចង់បញ្ចេញមុខមិត្តស្រីឲ្យមហាជនបានឃើញឡើយ ព្រោះលោកគិតថា អាចនឹងមានអ្នកគាំទ្រមួយចំនួនអាចមិនពេញចិត្តចំពោះរឿងនេះ ។

ក្នុងនាមជាមិត្តស្រីម្នាក់ នាង JunJera Junpitakchai ក៏មិនបានអន់ចិត្តចំពោះរឿងនេះ ព្រោះនាងគិតថា ការស្រលាញ់ដែលពិតប្រាកដនោះគឺមនុស្សពីរនាក់ស្រលាញ់គ្នាដោយចិត្តនិងចិត្ត មិនមែនទាល់តែបង្ហាញឲ្យអ្នកដទៃបានឃើញទើបជាស្នេហាពិតនោះទេ ម្យ៉ាងវិញទៀតនាងក៏ចូលចិត្តជីវិតដែលស្ងប់សុខ និងមិនចាំបាច់ឈឺក្បាលជាមួយនិងព័ត៌មានដែលគេចុះផ្សាយអំពីរូបនាងជាមួយនិងមិត្តប្រុស គ្រប់សកម្មភាពដែលពួកគេបានធ្វើនោះដែរ ពោលគឺមិនបង្ហោះរូបជាមួយគ្នាបែបនេះគឺល្អហើយ គ្រាន់តែជួបមុខយូរៗម្តង ពេលទំនេរពីការងារ ហើយឆ្លៀតពេលខលរកគ្នាបន្តិចទៅគឺបានហើយ ។

គួរបញ្ជាក់ឲ្យដឹងថា រឿងភាគថ្មីដែលមានចំណងជើងថា "បុផ្ផាលាក់លម្អង" ដែលជាសាច់រឿងបែបអប់រំ និងកំប្លែងរវាងការស្អប់ក៏ប្រែក្លាយជាស្រលាញ់របស់តួឯកប្រុសនិងតួឯកស្រី ក្នុងនោះផងដែរ គឺលោក Mario Maurer គឺជាតួឯកប្រុសក្នុងរឿងនោះ ។ ហើយទោះបីជាមិនបានបង្ហោះរូបថតជាមួយនិងគ្នាក៏ដោយចុះ ប៉ុន្តែ នាង JunJera Junpitakchai នៅតែជាអ្នកគាំទ្រម្នាក់របស់មិត្តប្រុសរបស់ខ្លួន ហើយបង្កការភ្ញាក់ផ្អើលមួយដល់អ្នកគាំទ្រ ដោយបង្ហោះរូបលោក Mario នៅក្នុងគណនីផ្ទាល់របស់នាងតែម្តង ដែលកំពុងតែដេញហ្គីតា មួយឲ្យតួស្រីនៅក្នុងរឿងភាគខាងលើ ដូចដែលបានលើកឡើង ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកខ្លាំងណាស់" ។ ហើយក្រោយមកក៏មាន Fans ទាំងប្រុសទាំងស្រី ចូលខមមិនទាំងមិនគួរឲ្យជឿថា នាងហ៊ានបង្ហោះរូបមិត្តប្រុសខ្លួនចឹងសោះ ម្យ៉ាងវិញទៀតវាគឺជាលើកទីមួយហើយ ដែលនាងហ៊ានបើកចំហ ទំនាក់ទំនងស្នេហាបែបនេះ ៕