CamNews

ករណីស្លាប់ លោក Paul Walker តារាល្បី Fast & Furious កូនស្រី ដាក់ពាក្យប្តឹង ក្រុមហ៊ុនឡាន Porsche

ព័ត៌មានកំសាន្ត ៖ កូនស្រីតារាសម្តែងភាពយន្តហូលីវូដជាស៊េរី​ល្បីខ្ទរខ្ទារ Fast And Furious លោក Paul Walker នោះ បានដាក់ពាក្យប្តឺងក្រុមហ៊ុនរថយន្ត Porsche  ពាក់ព័ន្ធ    នឹងករណីស្លាប់ ឪពុក របស់ខ្លួន នេះបើយោងតា​មការដកស្រង់ សម្រង់អត្ថបទសារព័ត៌មាន បរទេស អាមេរិក​។

គួររំឮកថា អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅនេះ លោក Paul Walker បានស្លាប់  បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ រថយន្ត Porsche ជួបហេតុកាណ៍ គ្រោះថ្នាក់ ចរាចរណ៍ បុកទាំង កម្រោលនឹងបង្គោលទីសាធារណ ឈានទៅដល់ ករណីផ្ទុះនិងឆាបឆេះតែម្តង  ។ មកទល់នឹងបច្ចុ ប្បន្នភាពនេះ ស្ថិតនៅក្នុងវ័យ ១៦ ឆ្នាំ កូនស្រីលោក Walker ដែលមាន ឈ្មោះថា    Meadow នោះ បានសម្រេចដាក់ពាក្យប្តឹងក្រុមហ៊ុនរថយន្ត Porsche ពាក់ព័ន្ថនឹងសុវត្ថិភាពរថយន្ត   ទោះជាយ៉ាង ណាក៏ដោយចុះ ភាគីខាងក្រុមហ៊ុន Porsche ពុំទាន់មានប្រតិកម្ម  ឆ្លើយតប   នឹងពាក្យប្តឹងខាងលើ នេះនៅឡើយទេ ។

រយៈពេល ៤ ខែក្រោយពីធ្វើការ  ស៊ើប  អង្កេត  ឯករាជ្យ មន្រ្តីប៉ូលីស បញ្ជាក់អោយដឹងថា រថយន្ត Porsche ប្រភេទ Carrera GT ដែលបានបើកបរ​ដោយ លោក​ Roger Rodas មិត្តភក្កិ លោក Paul Walker នោះ អំឡុងជួបហេតុកាណ៍ គ្រោះថ្នាក់ រថយន្ត   បើកល្បឿនលឿនដល់ទៅ ១៥១ គ.មក្នុង មួយម៉ោង នៅក្នុងតំបន់ដែលមានការអនុញ្ញាតអោយបានបើកបរ ត្រឹមតែ ៧១ គ.ម ក្នុងមួយម៉ោង តែប៉ុណ្ណោះ ។

ទំព័រសាព័ត៌មានបរទេស ដកស្រង់ ឯកសារផ្លូវច្បាប់ នៃពាក្យប្តឹងកូនស្រី តារាល្បីខាងវិស័យភាព យន្តហូលីវូដ អោយដឹងថា ៖ ខ្សែក្រវ៉ាត់ការពារសុវត្ថិភាព របស់លោក Paul Walker  បាន​រឹបទាញ​ធ្វើអោយ​ដង​ខ្លួន​រងនឹងទំងន់​រាប់ពាន់ផោន​ភ្លាមៗ ​​ទាញទៅក្រោយ​ ដែល​បណ្ដាល អោយបាក់ឆ្អឹង ជំនី និងឆ្អឹងត្រគៀកតែម្ដង ជាហេតុផលចម្បង​ធ្វើអោយ លោក Paul Walker ជាប់នៅក្នុងរថយន្ត នៅពេលដែលរថយន្តបានផ្ទុះនិងឆាបឆេះ ។ ជាការលើកឡើង នៅក្នុងឯកសារ ពាក្យបណ្តឹង បន្ត អោយដឹងថា ៖ រថយន្ត គឺមានកង្វះខាត ពាក់ព័ន្ធទៅនឹងនិតិវិធី សុវត្ថិភាព ការពារ គ្រោះថ្នាក់ ក៏ដូច ជា ហោចណាស់ កម្រិតអោយបាន អប្បបរិមា នាំអោយ Paul Walker មានឱកាសនៅរស់រានមាន ជីវិត ពីគ្រោះថ្នាក់ខាងលើ ។ ស្រដៀងនឹងពាក្យប្តឹងខាងលើនេះ​ ដូចគ្នាដែរ ស្រ្តីមេម៉ាយ ដែលស្វាមី ឈ្មោះ Roger Rodas ស្លាប់ចោល អំឡុងគ្រោះថ្នាក់ខាងលើ ជាមួយនឹង Paul Walker លោកស្រី Mrs Rodas អោយដឹងថា​ កាលពីឆ្នាំកន្លងទៅ លោកស្រី ក៏ធ្លាប់បានដាក់ពាក្យប្តឹងក្រុមហ៊ុនរថយន្ត Porsche តែត្រូវក្រុមហ៊ុន Porsche បដិសេធ និងអះអាងថា គ្រោះថ្នាក់ចរាចរណ៍លើកនេះ​គឺជា កំ ហុសរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយចុះ នៅមាន មតិចម្រូងចម្រាស់មួយបានលើកឡើង អោយដឹងថា លោក Paul Walker នៅពេលគ្រោះថ្នាក់​ រថយន្ត លោក ពុំទាន់ស្លាប់នៅឡើយទេប៉ុន្តែ លោកបានស្លាប់ ដោយសារតែ ករណីផ្ទុះឆេះរថយន្ត Porsche តែម្តង ៕

- អាន ៖ បែកការណ៍ មិត្តជិតស្និទ្ធ Paul Walker លួចរថយន្តទំនើប ច្រើនគ្រឿង ក្រោយលោកស្លាប់ មិនទាន់បាន ២៤ ម៉ោង

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី​