ភ្នំពេញ ៖ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១១:០០ ព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្តលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជំនួយគ្លីនិកចល័ត ជាមួយ ឯកឧត្តម លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ គឺជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានមានប្រសាសន៍ថា គ្លីនិកចល័តចំនួន៤០គ្រឿង ដែល២០គ្រឿងដំបូងនឹងមកដល់កម្ពុជានាដំណាច់ខែ មេសា ឆ្នំា២០១៨ ខាងមុខ ហើយ២០គ្រឿងបន្ទាប់នឹងមកដល់នាដំណាច់ខែ តុលា ឆ្នំា២០១៨។ គ្លីនិកចល័តនេះ នឹងធ្វើដំណើរទូទាំងប្រទេសកម្ពុជាដើម្បីផ្តល់ជូននូវការថែទាំដល់ប្រជាពលរដ្ឋជាមួយ ប្រភេទរថយន្តធំដែលបំពាក់ដោយ សម្ភារៈ បរិក្ខាពេទ្យ និងសម្ភារៈ បរិក្ខាផ្សេងៗ ដែលអាចបំពេញភារកិច្ចជាមន្ទីរពេទ្យ ក្នុងនោះរួមមាន ផ្នែកជំងឺកុមារ ផ្នែកវះកាត់ទូទៅ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកទន្តសាស្រ្ត ផ្នែករូបភាព និងផ្នែកពិសោធន៍។

ឯកឧត្តម មានប្រសាសន៍បន្តថា នេះជាគម្រោងថ្មីមួយទៀតបន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យចំនួនពីរត្រូវបានចុះហត្ថលេខា គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ។

ប្រទេសចិន បានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ដូចជាវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងសេដ្ឋកិច្ចទីផ្សារតាមរយៈការទទួលការនាំចូលផលិតផលពីកម្ពុជាក៏ដូចជាកាត់បន្ថយបំណុលចាស់ដែលកម្ពុជាបានជំពាក់ប្រទេសចិនផងដែរ ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ KhmerTimes