CamNews

យោធានៅ អង្គភាពបញ្ជូនសារ ផឹកស្រ វឹងធ្លាក់ភ្នែក ទាញកាំភ្លើង បាញ់បង្អើលមេឃ ត្រូវអាវុធហត្ថក្របួច

-គេហៅចូលរួម ខួបកំណើត ផឹកស្រវឹង បាញ់បញ្ចេញភាពអំនួត រួចរត់គេចខ្លួនបាត់

ភ្នំពេញ ៖ ការផ្ទុះអាវុធ នៅក្នុងរាជធានី ភ្នំពេញ បានកើតឡើងជាបន្ដបន្ទាប់និងស្ទើរ ជារៀងរាល់ថ្ងៃ ក្នុងនោះមានករណីប្លន់ប្រដាប់ អាវុធ ហើយជាពិសេសទៅទៀតនោះគឺអ្នក ដែលមានកាំភ្លើងភាគ ច្រើនបំផុត ជាកង កម្លាំងសមត្ថកិច្ចតែងតែបើកការបាញ់ប្រហារ ដោយសារការស្រវឹងចង់បង្ហាញភាពអំនួត និងអាងអំណាចរបស់ខ្លួនដល់អ្នកដទៃ ប៉ុន្ដែ ពួកគេទាំងនោះ ខ្លះក៏មានសេរីភាពនិងខ្លះ ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនចាត់វិធាន ការតាមផ្លូវច្បាប់។

ជាក់ស្ដែងមន្ដ្រីយោធា ពាក់ស័ក្ដិ៤ បម្រើ ការងារនៅអង្គភាពបញ្ជូនសារអគ្គបញ្ជាការ នៃក្រសួងការពារជាតិ ផ្ដើមចេញពីអាការៈ ស្រវឹងបានដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់បង្អើល មេឃ ពេលកំពុងធ្លាក់ភ្លៀងរហូតដល់​៤-៥ គ្រាប់ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅផ្លូវបេតុង ក្នុងភូមិកប់ស្រូវ ធំ សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ ប៉ុន្ដែ ក្រោយការបាញ់ប្រហារ មន្ដ្រីយោធារូបនេះ មិនមានសេរីភាពឬ អាចរត់គេចខ្លួន​នោះឡើយ ពោល ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែក ព្នៅ ចុះទៅសួរនាំហើយឈាន ទៅដល់ការ ចាប់ខ្លួនតែម្ដង ។

មេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ លោកភួង សុភី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានឱ្យដឹងថា មន្ដ្រីយោធារូបនេះ មានឈ្មោះហេង ប៊ុនឈីន អាយុ៥៤ឆ្នាំ រស់ នៅកន្លែងកើតហេតុខាងលើ ។

លោកភួង សុភី បានបញ្ជាក់ថា មុនពេល កើតហេតុ មន្ដ្រីយោធារូបនេះ និងបក្ខពួក ៤-៥នាក់ផ្សេងទៀត បាននាំគ្នាអង្គុយផឹកស៊ី តាំងពីព្រឹករហូតដល់ម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ហើយ ពេលកំពុងផឹកស៊ីនោះ ស្រាប់តែមេឃធ្លាក់ ភ្លៀងយ៉ាងខ្លាំង គាប់ជួនខ្លួនស្រវឹងផងនោះ ក៏ដកកាំភ្លើង ម៉ាកកា៥៤ បាញ់ឡើងលើចំនួន ៤-៥គ្រាប់ ។

តាមមេបញ្ជាការអាវុធហត្ថខណ្ឌព្រែក ព្នៅ ក្រោយពីទទួលបានព័ត៌មាននៃការបាញ់ បោះសេរីនៅចំណុច កើតហេតុខាងលើនេះ លោកបានបញ្ជាឱ្យកម្លាំងចុះទៅសួរនាំ ប៉ុន្ដែ ពេលទៅជួបមន្ដ្រីយោធា បែរជារូបគេ មិន ទទួលខុសត្រូវដោយឆ្លើយថា គាត់បាញលេង តើ វាខុសស្អី ហើយថែមទាំងប្រាប់ទៀតថា ជានិច្ចកាល ឱ្យតែគាត់ស្រវឹង គឺបាញ់លេង រហូត ។

បន្ទាប់ពីជនសង្ស័យមិនទទួលកំហុសរបស់ ខ្លួន ហើយប្រើពាក្យសំដីអំនួតអាងខ្លួនជា មន្ដ្រីយោធាផងនោះ មេបញ្ជាការអាវុធហត្ថ បានសុំបទបញ្ជាភ្លាមៗពីសំណាក់លោកឧត្ដម សេនីយ៍រត្ន័ ស្រ៊ាង មេបញ្ជាការអាវុធ ហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនតែម្ដង រួច បញ្ជូនទៅកាន់ការិយាល័យស្រាវជ្រាវបទ ល្មើសព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

លោកភួង សុភី បានបញ្ជាក់បន្ថែមថា ក្រោយកម្លាំងរបស់លោកធ្វើការឃាត់ខ្លួន វត្ថុតាងមួយចំនួន ត្រូវបានដកហូតពីជន សង្ស័យ រួមមានកាំភ្លើងមួយដើមម៉ាកកា ៥៤ លេខ៥១២១ បង់១ មាន៤គ្រាប់ អត្ដ សញ្ញាណប័ណ្ណយោធាមួយសន្លឹក និងលិខិត បញ្ជាបេសកកម្មមួយសន្លឹក ផុតកំណត់ថ្ងៃ ទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ។

ជុំវិញ ការឃាត់ខ្លួននិងចាត់វិធានការយ៉ាង ណានោះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មិន អាចសុំការបំភ្លឺពីលោកខេន សុវណ្ណ មេបញ្ជា ការរងអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បាននៅឡើយទេ ដោយទូរស័ព្ទរបស់លោក មិនទទួល ។ ដោយឡែកនៅខណ្ឌច្បារអំពៅ ក្នុងខណ្ឌព្រែកថ្មី ឯណោះវិញ ជនសង្ស័យ ម្នាក់ដែលជាមន្ដ្រីសមត្ថកិច្ច ប៉ុន្ដែមិនដឹងបម្រើ ការងារនៅអង្គភាពណានោះ ក៏បានបាញ់មួយ គ្រាប់បង្ហាញភាពអំនួតរបស់ខ្លួនផងដែរ កាល ពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ខណៈ ដែលជននេះ ត្រូវបានគេអញ្ជើញឱ្យចូលរួម ក្នុងពិធីខួបកំណើតនៅផ្ទះ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកថ្មី បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានថា មុនពេលកើត ហេតុ ជនសង្ស័យរូបនេះ ត្រូវបានអ្នកជិតខាង របស់ខ្លួនហៅឱ្យចូលរួមឱ្យផឹកស៊ីក្នុងពិធីខួប កំណើតរបស់កូនរបស់ខ្លួន លុះពេលផឹកស៊ី ស្រវឹងស្រឿងៗក៏ដកកាំភ្លើងបាញ់មួយគ្រាប់ ឡើងលើ មិនដឹងថា តើបណ្ដាលមកពីមូល ហេតុអ្វីនោះឡើយ ។

តាមមន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកថ្មី ក្រោយ បាញ់មួយគ្រាប់រួច ជនសង្ស័យរូបនេះបាន បើកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយ ម្ចាស់ក៏មិនបានដាក់ពាក្យបណ្ដឹងអ្វីនោះទេ ព្រោះតែការបាញ់បោះខាងលើនេះ ក៏មិន បណ្ដាលឱ្យរងគ្រោះថ្នាក់ដល់នរណាម្នាក់ផង ដែរ ។

អធិការរងនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត បានបញ្ជាក់ផងដែរថា ករណីផ្ទុះ អាវុធខាងលើ កម្លាំងសមត្ថកិច្ចរបស់លោក បាននឹងកំពុងធ្វើការស្រាវជ្រាវបន្ថែម ដើម្បី រកមុខជនសង្ស័យ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល