CamNews

ថៃ ត្រូវ​ការ​ឈ្នះ​សិង្ហ​បុរី ល្ងាច​នេះ​ទៀត​ប៉ុណ្ណោះ ដើម្បី​​កក់​​កៅ​​អី​​វគ្គ ៤​ក្រុម​នៃ​ពាន AFF

(ម៉ានីល)៖ ក្រុមការពារតំណែងជើងឯកថៃ ត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីរក្សាបានកៅអីឡើងទៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រ​ង្វាន់​អា​ស៊ាន AFF Suzuki Cup 2016 ពេលជួបក្រុមភ្ញៀវដូចគ្នា សិង្ហបុរី (Singapore) នាម៉ោង ១៥៖៣០នា​ទី​រសៀល (ម៉ោង​នៅ​កម្ពុជា) ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A ដែល​មាន​ហ្វីលីពីន ធ្វើ​ម្ចាស់​ផ្ទះ។

ក្រុមដែលមានរហស្សនាមថា «ដំរី» ថៃ បានកំពុងតែឈរនៅកំពូលតារាងនៃពូល A ជាបណ្តោះអាសន្ន ដោយមាន៣ពិន្ទុច្រើនជាងគេ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ឥណ្ឌូនេស៊ី ដោយ​លទ្ធផល​បច្ចេកទេស ៤-២ នៅថ្ងៃបើកឆាកប្រកួតសន្សំ ពិន្ទុដំបូង១ថ្ងៃ មុន​ពូល B ចាប់​ផ្តើម​ប្រកួត​សន្សំ​ពិន្ទុ​ដូច​គ្នា​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

តែយ៉ាងណាមិញ សម្ពាធធ្លាក់ទៅខាងសិង្ហបុរីខ្លាំង ត្បិតត្រូវការ៣ពិន្ទុជាចាំបាច់ គ្រាដែលទើបរកបាន១ពិន្ទុនៅឡើយ ក្រោយប្រកួត​ស្មើ​លទ្ធ​ផល ០-០ ពេល​ជួប​ម្ចាស់​ផ្ទះ​ហ្វីលីពីន​នៅ​យប់​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីស្រោចស្រង់ ស្ថានការណ៍ឡើងវិញ ក្នុង​ការ​ប្រជែង​យក​កៅ​អី​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ដូច​គ្នា​។

បន្ទាប់ពីចប់គូថៃ ប៉ះសិង្ហបុរីទៅ នាម៉ោង ១៩៖០០នាទីក្បាលព្រលប់ ម្ចាស់ផ្ទះហ្វីលីពីន ត្រូវប៉ះក្រុមដែលគ្មានពិន្ទុរាប់ ឥណ្ឌូនេស៊ីវិញម្តង មុន​ពេល​កម្ពុជា​ជួប​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ជួបវៀតណាម នៅថ្ងៃទី២៣ ខែវិច្ឆិកា ប្រកួត​ក្នុង​ពូល B វិញ​ម្តង៕

ថៃ (ខៀវ) ជួបសិង្ហបុរី នាពេលកន្លងមក

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង