CamNews

ចូល​លួចលុយ​ថៅកែ​របស់​ខ្លួន និង​ដកហូត​បានលុយ​ជាង​១ពាន់ដុល្លារ​ ចុងក្រោយមានអី...

(កំពត)៖ កម្លាំងនគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលស្រុកឈូក ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចោរកម្ម នៅរសៀល​ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅស្រុកឈូក។

មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ តុង សុខជា ឣាយុ២៧ឆ្នាំ​ចំណែកជនរងគ្រោះ ឈ្មោះ អ៊ឹម មុន្នីចិន្តា ភេទស្រី ឣាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិជាមួយគ្នា ដោយជនរងគ្រោះ​បាត់បង់​ កាតATM (កាណាឌីយ៉ា)មួយ ក្នុងកាតមានទឹកប្រាក់ចំនួន១,៤១៩ដុល្លារ និងសាច់ប្រាក់​៣០០​ដុល្លារ។

នគរបាលដដែល បន្តថា មុនពេលកើតហេតុជនសង្ស័យ បានចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត​ ខណៈពេលជនរងគ្រោះ កំពុងរៀបចំលក់ដូរនៅចង្ក្រានបាយខាងក្រោយ ភ្លាមនោះជនសង្ស័យ បានលួចលុយក្នុងកាបូបដែលទុកនៅលើតុ ហើយបានគេចខ្លួនដល់ស្រុកឈូក។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាលដកហូតបាន កាតATM មួយសន្លឹក និងលុយ១,២២០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខេត្ត កសាងសំណុំរឿងដើម្បីចាត់ការបន្ដ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី