ដៃគូសហការ ដែល Samsung ធ្វើការកុម្មង់ឧបករណ៍គ្រឿងផ្សំ ត្រូវបានគេដឹងថា ជាក្រុមហ៊ុន ផ្គត់ផ្គង់ឧបករណ៍គ្រឿងផ្សំ ដែលមានឈ្មោះថា Catcher។ បើយោងតាមគេហទំព័រ EMSOne, Catcher ទទួលបាននូវការកុម្មង់ផលិត គំរូសំបកធ្វើពីលោហធាតុ មិនអាចដោះបាន ពី ១០លាន ដល់ ៣០លាន សំបក សម្រាប់ស្មាតហ្វូនថ្មី របស់ Samsung។ កត្តាដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ នេះក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ សំបកធ្វើពីលោហធាតុ មិនអាចដោះបាន ដល់បណ្តាផលិតផលស៊េរី ខ្ពស់ៗដូចជា HTC One, iPad Mini 2 និង Macbook Pro របស់ Apple ផងដែរ។

ព័ត៌មានស្តីពីការកុម្មង់ទិញខាងលើនេះ ធ្វើឲ្យប្រភពព័ត៌មានជាច្រើន បានគិតថា ទូរស័ព្ទ Galaxy ស៊េរីខ្ពស់ជំនាន់ថ្មី ដែល Samsung នឹងបង្ហាញនៅដើមឆ្នាំក្រោយគឺ Galaxy S5 នឹងបំពាក់នូវការ រចនាម៉ូតសំបកធ្វើពីលោហធាតុ មិនដោះបាន ជំនួសឲ្យសំបកជ័រ ប្រចាំត្រកូលដូចរាល់ដង។ តាម ប្រភពពី Phone Arena បានឲ្យដឹងដែរថា ព័ត៌មានចចាមអារាមមួយចំនួន ក៏បានបញ្ជាក់ឲ្យដឹង ថា ឆ្នាំ២០១៤ អាចជាឆ្នាំបញ្ជាក់ឲ្យឃើញពីការផ្លាស់ប្តូរ ក្នុងការរចនាម៉ូតផលិតផល របស់ក្រុមហ៊ុន Samsung ដែលក្នុងបណ្តាការផ្លាស់ប្តូរទាំងនោះ មានមួយគឺជា ការប្រើសំបកស្រោបតួម៉ាស៊ីន ធ្វើពីលោហធាតុ ជំនួសឲ្យសំបកធ្វើពីជ័រ។

Galaxy S5 ត្រូវបានឲ្យដឹងថា នឹងត្រូវបង្ហាញខ្លួន នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៤ តែម្តង គឺលឿន ជាង ការបង្ហាញខ្លួននៃជំនាន់មុនៗ។ បើតាមព័ត៌មានចចាមអារាម ដែលបានលេចឮជាហូរហែរ មកបានឲ្យឃើញថា Galaxy S5 នឹងមានអេក្រង់ទំហំ 5 inch Full HD ដូចទៅនឹង S4 ដែរ ប៉ុន្តែ ប្រើប្រាស់ chip Exynos 8 Core ទម្រង់ 64-bit, កាមេរ៉ាឡើងដល់ទំហំ 16 megapixel ហើយជា ពិសេសនោះ ថ្មក៏បានឡើងដល់បរិមាណ 4000 mAh ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress