(ភ្នំពេញ)៖ ក្រុមបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ U-19 អូស្រា្តលី ដែលទើបបញ្ចប់មុននេះ នៅប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ពានរង្វាន់ អាស៊ាន AFF U-19 Championships 2016។

ការប្រកួតដែលបានធ្វើឡើង នៅក្នុងពហុកីឡដ្ឋានស្ថិត ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនោះ ពីវគ្គសន្សំពិន្ទុក្នុងពូល B កម្ពុជា មានឱកាសស៊ុត ២ជើងធ្វើឲ្យអ្នកចាំទីអូស្រ្តាលី បុកពោះ និងទប់បាន ០-០ បណ្តោះអាសន្ន ក្នុងវគ្គទី១ រយៈពេល ៤៥នាទីដំបូង។

យ៉ាងណាក៏ដោយ ក្រុមដែលមានរហស្សនាមថា កង់ហ្គូរូអូស្រ្តាលីនៅតែបន្ត ដាក់សម្ពាធលើគោព្រៃកម្ពុជា ជាមួយនឹងឱកាសគ្រប់គ្រងបាល់ដល់ទៅ ៦៣ភាគរយរហូតរកបាន ១គ្រាប់ដំបូង នៅនាទីទី៦៣ ដោយកីឡាករ George Bladwood មុនពេលរូបគេដដែលស៊ុតបាល់ ពិន័យប៉េណាល់ទី ១១ម៉ែត្រ នៅ៣នាទីបន្ទាប់ ដែលជាកំហុសរបស់អ្នកចាំទីកម្ពុជា កែវ សុខសិលា ក្នុងប្រអប់គ្រោះថ្នាក់។

នេះជាការចាញ់លើកទី២ របស់កម្ពុជាក្រោមថ្វីជើងរបស់អូស្រា្តលី បន្ទាប់ពីចាញ់ ៣-០ កាលពី៧ឆ្នាំមុន ក្នុងឆ្នាំ២០០៩ ក្នុងពាននេះដូចគ្នា។ ១ប្រកួតបន្ទាប់របស់ U-19 កម្ពុជា ត្រូវជួបក្រុមយុវជន U-19 របស់ឡាវ នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ដែលឡាវ ទើបតែចាញ់ U-19 ថៃ ដោយលទ្ធផល ២-១ ថ្ងៃនេះដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង