ភ្នំពេញៈ បើទោះជា ពិធីករប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ ជាតារាមួយដួង មានប្រជាប្រិយភាព ទទួលបានការគាំទ្រ ពីទស្សនិកជន និងមិត្តៗយុវវ័យរាប់ពាន់នាក់ហើយក្ដី ប៉ុន្តែលោកបែរជាត្អូញត្អែរថា ការដែលយើងដាក់ចិត្តស្រលាញ់ នារីណាម្នាក់ ហើយរៀបការ ជាមួយនាងនោះ គឺមិនមែនជារឿងងាយស្រួលទេ។ ជាក់ស្តែងមុននឹងលោក បានរៀបការ ជាមួយភរិយា លោកត្រូវឆ្លងកាត់ ឧបគ្គស៣ ដើម្បីបង្ហាញពីចិត្តស្មោះ ទើបអាចរៀបការបាន ។

កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅនេះ លោក ជា វណ្ណារិទ្ធ និងភរិយា អ្នកនាង បេឡា បានដឹកដៃគ្នា ឡើង លាតត្រដាងពីជីវិតស្នេហា ការតស៊ូទម្រាំតែ ចាប់ដៃគ្នារៀបការ ទម្លាយប្រាប់ ទស្សនិកជន នៅក្នុង កម្មវិធីកម្សាន្តមួយ របស់ស្ថានីយទូរទស្សន៍ MYTV ដោយពួកគេ ទាំងពីរនាក់ បានប្រាប់ឲ្យដឹងថា ចំណងស្នេហារបស់ពួកគេ បានដុះពន្លកឡើង រហូតមកដល់ពេលនេះ គឺមានរយៈពេល៤ឆ្នាំហើយ ដោយពួកគេទាំងពីរនាក់ ខិតខំថែទាំដើមឈើស្នេហ៍មួយនេះ ឲ្យលូតលាស់ ទៅយ៉ាងណា មិនឲ្យមានភាពរកាំរកូស ធ្វើឲ្យស្នេហាមួយនេះ រង្គោះរង្គើឡើយ ។

ទាក់ទងនឹងការទម្លាយ ពីប្រវត្តិស្នេហារបស់ពួកគេថា ទម្រាំតែពិធីករ ជា វណ្ណារិទ្ធិ បានចាប់ដៃភរិយា រៀបការតាមប្រពៃណីនោះ គឺលោកត្រូវឆ្លងកាត់ឧបគ្គស៣ ដែលជាតម្រូវការ របស់ឪពុកក្មេក (ឪពុកបេឡា) ដោយទី១ គឺសុំឲ្យ លោក វណ្ណារិទ្ធ បន្តការសិក្សា ,ទី២ គឺត្រូវកាត់បន្ថយការងារសិល្បៈ ដូចជាការថតរឿង និងខារ៉ាអូខេ ត្រូវកាត់បន្ថយ តែមិនឈប់ទាំង ស្រុងឡើយ និងទី៣ គឺត្រូវពិនិត្យសុខភាព ទាំងអស់…"។

ដូច្នេះប្រសិនបើ ទស្សនិកជន ចង់ដឹងថា ចំណងស្នេហារបស់គូស្នេហ៍ វ័យក្មេងមួយគូនេះ មានភាពល្អូកល្អើន ផ្អែមល្ហែម ដូចទឹកឃ្មុំ និងជោគជ័យកម្រិតណា ហើយនៅក្នុងនោះ ភរិយារូបស្អាតរបស់លោក បានរៀបរាប់ ពីពាក្យសម្តី ផុសចេញពីដួងចិត្តទម្លាយប្រាប់ ដល់ស្វាមី តាមរយៈកញ្ចក់ទូរទស្សន៍ យ៉ាងណានោះ មានតែទស្សនាទាំងអស់គ្នា៖

<object width="489" height="419" data="http://www.youtube.com/v/GoFMkrrdZQk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/GoFMkrrdZQk&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល