ភ្នំពេញ ៖គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត មួយបានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ១៨២ ក្បែរផ្សារអូរប្ញស្សី ខណ្ឌ៧មករា ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានករណីរថយន្ត Escalade ពណ៌ខ្មៅមួយគ្រឿង អត់ស្លាកលេខ បើកបរដោយ បុរសស្រវឹងមួយក្រុម មានគ្នាប្រមាណ៥ ទៅ ៦នាក់ និងមានម្នាក់ជាតៃកុងរថយន្តដែលគេស្គាល់ថា ជាកូនមន្រ្តីទាហានជាន់ខ្ពស់មួយរូប បានបើកក្នុងទឹសដៅពីជើងទៅត្បូង ក៏ទៅបុកនឹងរថយន្ត Lexus 470 ពណ៌ខ្មៅ ដែលមានស្លាក លេខភ្នំពេញ 2C-9594 របស់តារាភាពយន្ត លោក សុវណ្ណ មករា ហើយរួមដំណើរជាមួយ តារាចំរៀងមួយរូប គឺលោក សាពួន មីដាដា បើកក្នុងទឹសដៅពីកើតទៅលិច ត្រង់ផ្លូវបែកជាបួន។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា បន្ទាប់ពីបុកហើយកូនមន្ត្រីយោធា ដែលបើករថយន្តខុសនោះ មិនបាននិយាយសុំទោស ទៅកាន់តារាសម្តែង និងតារាចំរៀងនោះឡើយ ដោយថែមទាំងនិយាយខ្លាំង ទៅកាន់់តារាចំរៀង និងតារាសម្តែង ទាំងពីនោះ ដោយអាងខ្នងឪពុករបស់ខ្លួន តែដោយសារអ្នកឃើញហេតុការណ៍ បាននិយាយទៅកាន់បុរស ដែលជាកូនមន្ត្រីយោធានោះថា រថយន្តរបស់លោក សុវណ្ណ មករា ត្រូវដោយគាត់បើកលើផ្លូវត្រង់ ចំណែករថយន្តរបស់លោក (កូនមន្ត្រីយោធា)ខុស ហើយមិចបានជារករឿងគេទៀត។ ដោយឮពាក្យរបស់អ្នកឃើញ ហេតុការណ៍ថាឲ្យស្ទើរគ្រប់គ្នា ទៅទើបធ្វើឲ្យបុរសដែលជា កូនមន្ត្រីយោធារូបនោះស្ងាត់មាត់ ហើយមួយសន្ទុះក្រោយមកបានដើរទៅសុំទោស តារាចំរៀង និងតារាសម្តែងទាំងពីរ ហើយដោយសាររថយន្តរបស់លោក សុវណ្ណ មករា មិនមានរងការខូចខាតធ្ងន់ធ្ងរ ទើបលោក មករា បានឲ្យរថយន្តដែលបុកហើយអាងខ្នងឪពុកនោះចេញ ទៅខ្ចិលរករឿងវែងឆ្ងាយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល