CamNews

Apple ជះលុយ $៥០០​លាន ទិញ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​តន្ត្រី Tidal របស់​កំពូល​តា​រា​ច​ម្រៀង Jay Z

(អាមេរិក)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal បានឲ្យដឹងថា ក្រុមហ៊ុន Apple បាន​និង​កំពុង​តែ​ចរចា​ទិញ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​តន្ត្រី Tidal របស់​កំពូល​តារា​ចម្រៀង Jay Z និង​ត្រូវ​ជាប្តីរបស់​នាង Beyoncé។

ពេលលេចឮព័ត៌មាននេះដំបូង គេពុំបានដឹងថា ក្រុមហ៊ុន Apple ចរចាទិញក្នុងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែ​នៅពេលនេះ ក្រុមអ្នកវិភាគ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន Apple ហ៊ាន​ជះ​លុយ ៥០០លានដុល្លារអាមេរិក ដើម្បី​ទិញ Tidal ដែលតួលេខនេះច្រើនជាង ៩​ដង​ដែល Jay Z ចំណាយ​ទៅ​លើ Tidal កាល​ពី​ឆ្នាំ​២០១៥​។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Apple បានចំណាយលុយ ៣ពាន់លានដុល្លារអាមេរិក ទិញ​ក្រុមហ៊ុន Beats របស់កំពូលតារាច​ម្រៀង​រ៉េប Dr. Dre៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង