ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា អំឡុង ថ្ងៃពុធ ទី ៧ តុលា ម្សិលមិញនេះ បានចេញមុខសារភាពទោសកំហុស ក៏ដូចជា សុំអភ័យទោស ពីពេទ្យគ្មានព្រំដែន ឬ Doctors without Borders (MSF) ពាក់ព័ន្ធនឹងកំហុសឆ្គង វាយប្រហារ អត្តឃាត តាម អាកាស ចំទី តាំងសម្បទា មន្ទីរពេទ្យ ប្រទេស អាហ្វហ្គានីស្ថាន កាលពីសប្តាហ៍កន្លងទៅនេះ ។

មេបញ្ជាការ ជាន់ខ្ពស់ សហរដ្ឋអាមេរិក នៃកងកម្លាំងអន្តរជាតិប្រចាំប្រទេស អាហ្វហ្គានីស្ថាន អោយ ដឹងថា ការវាយប្រហារ តាមអាកាស ទៅលើមន្ទីរពេទ្យគ្មានព្រំដែន នាភាគខាងជើង ទីក្រុង Kunduz គឺជា កំហុសឆ្គង ដ៏ធ្ងន់ធ្ងរមួយ ។ លោក Gen John Campbell បន្តអោយដឹងថា ៖ សហរដ្ឋអាមេរិក ពុំធ្លាប់មានចេតនាវាយប្រហារ សម្បទា សំណង់អាគារ មន្ទីរពេទ្យ ស៊ីវិលនោះទេ ។

គួរំឮកថា ហោចណាស់ ជនរងគ្រោះ ជាពលរដ្ឋស៊ីវិល ២២ នាក់បានស្លាប់បាត់បង់ ជីវិត ក្នុងប្រតិបត្តិ ការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក ខណៈកងកម្លាំងរដ្ឋាភិបាល កំពុង ស៊ូប្រយុទ្ធជា ខ្លាំងដណ្តើមគ្រប់គ្រងទីក្រុង មកវិញ ពីក្រុមតាលីបង់ ។ លោក Gen Campbell ក៏បានគូសបញ្ជាក់ បន្ថែមអោយដឹងថា ៖ សហរដ្ឋអាមេរិក ត្រូវតែពិចារណា ទៅលើវត្តមាន យោធារបស់ខ្លួន នៅក្នុងប្រ ទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីឆ្នាំ ២០១៦ ។ លោក លើកឡើងអោយដឹងថា វិធានការមួយចំនួនត្រូវ តែធ្វើឡើងជាចាំបាច់ នៅពេលដែលកម្លាំង ក្រុមឧទ្ទាមតាលីបង់ កាន់តែរីកមាឌ មាន ឥទ្ធិពល ខ្លាំង ឡើងៗ ។ ប្រមុខយោធា រូបនេះ ធ្លយពាក្យសម្តីអោយដឹងថា ខណៈស្ថានភាពសន្តិសុខ កំពុង តែជួប បញ្ហាប្រឈម ដូច្នេះ គួរនឹកគិតឡើងវិញ ពីការ ដកចេញ វត្តមានយោធា ពីប្រទេសកំពុងតែជូបបញ្ហា ប្រឈម ៕

- អាន ៖ US ទទួលស្គាល់ កំហុស វាយប្រហារ ទ័ពអាកាស កម្ទេច ពេទ្យគ្មានព្រំដែន សម្លាប់អ្នកជម្ងឺ ទាំងនៅលើគ្រែ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី