CamNews

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ នឹង​លែង​សត្វកូន​កន្ធាយ​ក្បាល​កង្កែប ចំនួន​២០០ក្បាល

ភ្នំពេញ៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS និង​រដ្ឋបាលជល​ផល គ្រោង​នឹង​លែងសត្វកូន​កន្ធាយ​ក្បាល​កង្កែប ឬ​ល្មិច ចំនួន​២០០ក្បាល ចូល​ទៅក្នុង​ទន្លេមេគង្គ​ ក្នុង​ភូមិ​សាស្រ្ត​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ​នៅ​ចុង​​សប្តាហ៍​នេះ ខណៈ​​ដែល​សត្វ​នេះត្រូវបាន​ចាត់​ទុកជា​ប្រភេទ​សត្វជិត​ផុតពូជ​ ដោយសារ​​កត្តា​គំរាម​កំហែង​ពី​មនុស្ស និង​ធម្មជាតិ​។​

ប្រធាន​ផ្នែក​ទំនាក់ទំនងនៃ​អង្គការសមាគម​អភិរក្ស​សត្វ​ព្រៃ លោក​ ល័ក្ខ រតនា (Leak Ratna) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា បច្ចុប្បន្ន សត្វ​កន្ធាយ​កង្កែប ត្រូវ​បាន​ចាត់ចូល​ក្នុងបញ្ជី​ក្រហម​របស់​អង្គការ​ IUCN ជា​ប្រភេទសត្វជិត​ផុត​ពូជ​ ដោយ​សារ​​តែ​ប្រជា​ពលរដ្ឋ​នៅ​តា​ម​តំបន់​មួយចំនួន បាន​ចាប់​យកសត្វ​ប្រភេទ​នេះ​​ យកទៅ​ធ្វើ​ជា​អា​ហារ និង​​​​ជួញ​ដូរ​ឆ្លង​ប្រទេស​​ជា​ដើម។

លោកថា៖ «អីចឹង​ហើយ​បានជា​ខាង​អង្គការ​ WCS សហ​ការ​ជាមួយ​រដ្ឋបាលជល​ផល​កម្ពុជាយើង​ ធ្វើការ​អភិរក្ស​សត្វ​កន្ធាយ​​​ក្បាល​កង្កែប​នេះ​ឡើង​វិញ តាមរយៈការ​ការ​​ពារ​សំបុកពង​របស់​វា និង​យក​ទៅលែង​ក្នុង​ទម្លេ​មេគង្គ​ជា​​ដើម​ ដើម្បី​កុំ​​ឲ្យ​​វា​ផុត​​ពូជ»។

បើតាម​ លោក​ រតនា កូន​កន្ធាយ​ក្បាល​កង្កែប​ទាំង ២០០​ក្បាល ដែល​គ្រោង​លែង​នៅ​ថ្ងៃសៅរ៍នេះ ជា​កូន​កន្ធាយ​ដែល​បាន​មក​ពី​ការ​រុក​រកឃើញ និង​កិច្ចខិត​ខំប្រឹង​ប្រែង​ក្នុងការ​ថែរក្សា​​ការ​ពារ​​​សំបុ​កពង​របស់​វា​ ពី​សំណាក់​​មន្ត្រី ​WCS និង​រដ្ឋបាល​ជល​កម្ពុជា។ លោកថា៖ «យើងមាន​បង្កើត​ជាក្រុម​ការ​ងារ​ដើម្បី​ដើរ​ស្វែង​រក​សំបុកពង​សត្វកន្ធាយ​នេះនៅតាម​​ឆ្នេរ​ខ្សាច់​នៃ​ដងទន្លេ​មេគង្គ​ អីចឹង​ពេលដែល​ឃើញ​ហើយ ​យើង​ដាក់​កម្លាំង​ការពារ​​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បីឲ្យ​កូនកន្ធាយ​​នឹង​វា​កើត ហើយ​ពេលដែលវា​កើត​ហើយ យើង​មើល​ថែទាំ​វាក្នុងទ្រុង​រហូត​ដល់​បាន​ច្រើន​ហើយ បាន​យើង​លែង​វា​ចូល​ទៅ​​ក្នុង​ទន្លេ​វិញ​។

ការលែងសត្វ​កូន​កន្ធាយ​​ក្បាល​កង្កែប​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែលពិភព​លោក​ នឹងប្រារព្ធទិវា​អណ្តើក​​ពិភព​លោក​ នៅ​ថ្ងៃ​ទី​២៣​ខែ​ឧសភា​នេះ។ ​

លោក រតនា បាន​បន្ថែមថា៖ «កម្មវិធីនេះ ក៏ជា​ការ​​​ផ្ញើសារ​ដល់​សាធារណជន​ចូលរួម​អភិរក្ស​ទាំង​អស់​គ្នា ព្រោះ​សត្វ​កន្ធាយ​​ក្បាល​កង្កែប​នេះជា​សម្បត្តិ​របស់​ជាតិ ជា​ពិសេស​ក៏​​​​សូម​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​តំបន់​​មូលដ្ឋាន​ដែល​​សត្វ​កន្ធាយ​រស់​​​​នៅ​​ ឲ្យ​គាត់​យល់ដឹង​ថា កន្ធាយក្បាល​កង្កែបនេះ​ កំពុងតែ​ប្រឈម​នឹង​ការ​គំរាម​កំហែង​​ខ្លាំង​មែន​ទែន ដោយ​សារ​មាន​​ក្រុម​មនុស្ស​ឆ្លៀត​ឱកាស​ធ្វើអាជីវ​កម្ម​លើ​សត្វ​កន្ធាយ​​ ដោយយក​ទៅលក់​ជួញដូរ​នៅតាមអាហារ​ដ្ឋាន និង​ជួញ​ដូរ​ទៅ​​ក្រៅ​ប្រទេសជា​ដើម។

ប្រតិភូ​រាជ​រដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុក​ជាប្រធាន​រដ្ឋបាលជល​ផល​ លោក​អេង ជា​សាន ពុំអាច​សុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ។

បើតាម WCS សត្វ​កន្ធាយ​ក្បាល​កង្កែប​ ឬល្មិច ត្រូវបាន​ក្រុមអភិរក្ស​​ស្រាវជ្រាវរក​ឃើញ​សារ​ជា​ថ្មីក្នុង​អំឡុងឆ្នាំ​២០០៧ នៅតាម​បណ្តោយ​ទន្លេ​មេគង្គ​ចម្ងាយប្រមាណ ៤៨គីឡូ​ម៉ែត្រ ដែលលាត​សន្ធឹង​ពី​ខេត្ត​ក្រចេះ​​ដល់​ខេត្ត​ស្ទឹង​ត្រែង។កាល​ពី​ខែ​មេសា ក្រុមអ្នក​អភិរក្ស​សត្វ​ព្រៃ​របស់អង្គការ​ WCS និង​មន្ត្រីរដ្ឋបាលជល​ផល ក៏បាន​លែង​កូន​កន្ធាយក្បាល​​កង្កែប​នេះជាង ​៥០០ក្បាល ចូល​ទៅក្នុង​ទន្លេ​មេគង្គ​នៃ​ខេត្តក្រចេះ​នេះ​ផងដែរ ដែល​គិត​ចាប់តាំង​ពីឆ្នាំ២០០៧ មក​​ដល់​​ដើម​​ឆ្នាំ​នេះ សត្វ​ប្រភេទ​នេះ​ត្រូវបាន​លែង​ជាង ១០០០ក្បាល​ទៅ​ក្នុង​ទឹក​ទន្លេ​ដែលជា​ជម្រក​ធម្មជាតិ​របស់វា ៕

ប្រភព ៖ khmertimes