អាជ្ញាធរថៃ រួមសហការជាមួយភ្នាក់ងារស៊ើបអង្កេត FBI របស់អាមេរិក បានចាប់ខ្លួនបុរសជនជាតិបារាំងម្នាក់ឈ្មោះ Rachid Abdel Kader អាយុ ៦៤ ឆ្នាំ នៅក្នុងខេត្ដប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ពីបទកាន់កាប់ និងរក្សាទុករូបភាព និងវីដេអូអាសអាភាសរបស់កុមារីថៃជាច្រើននាក់។

ក្រុមមន្រ្តីមកពីនាយកដ្ឋានស៊ើបអង្កេតពិសេស និងប៉ូលីសអន្តោប្រវេសន៍ក្នុងស្រុក បានឆែកឆេរផ្ទះរបស់គាត់ ដែលស្ថិតនៅលើដីភូមិគ្រឹះ Soi Rung នៅភាគខាងត្បូងខេត្ដប៉ាតាយ៉ា ក្នុងសង្កាត់ Bang Lamung ។

ក្រុមនគរបាល បានឆែកឆេររកឃើញរូបថត និងវីដេអូអាសអាភាសជាច្រើនរបស់ក្មេងស្រីថៃ ដែលមានអាយុក្រោម ១៨ ឆ្នាំនៅក្នុង compact disks និងក្នុងឯកសារកុំព្យូទ័ររបស់បុរសនោះ។

លោកអគ្គស្នងការ Songprote Sirisukha ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំនៅខេត្តឈុនប៊ូរី បាននិយាយថា លោក Kader បានចំណាយពេលចូលនិវត្តន៍របស់លោក នៅប៉ាតាយ៉ាអស់រយៈពេលមួយទសវត្សរ៍មកហើយ ។

FBI បានប្រាប់អាជ្ញាធរថៃថា បុរសជនជាតិបារាំងរូបនេះ បានប្រមូលរូបភាពអាសអាភាស និងវីដេអូសម្រាប់សមាជិកក្រុមរបស់គាត់ ដើម្បីទាញយក។

គាត់ត្រូវបានចោទប្រកាន់ពីបទកាន់កាប់រូបភាព និងវីដេអូអាសអាភាសរបស់កុមារ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ផ្លូវភេទ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ bangkokpost