(ញូវយ៉ក)៖ បុរសម្នាក់ប្រែជាផ្ទុះកំហឹង បន្ទាប់ពីដឹងថា ប្រពន្ធមានទំនាក់ទំនងស្នេហា ជាមួយមេធាវី ដែលកំពុងដំណើរការក្តីរបស់ខ្លួន ក្នុងរឿងលែងលះ។ Atesa អាយុ៤១ ឆ្នាំបានសម្រេចប្តឹង សុំលែងប្តីឈ្មោះ Anthony Pacelli បន្ទាប់ពីពួកគេរួម រស់ជាមួយ គ្នាអស់រយៈពេល៨ឆ្នាំមកហើយ ថែមទាំងមានកូនស្រីអាយុ៤ឆ្នាំម្នាក់ ដោយចោទថា បុរសជាប្តីធ្វើឲ្យនាងរងការឈឺចាប់ពេក ហើយក៏ជួលមេធាវីម្នាក់ ឈ្មោះ Peter Cedeno ក្នុងតម្លៃ ៤៥០ដុល្លារ ក្នុងមួយម៉ោង ដើម្បីចាត់ការក្តីនេះ ឲ្យបានឆាប់ ប៉ុន្តែទីបំផុតគ្រាន់តែរយៈពេល១០សប្តាហ៍ ប៉ុណ្ណោះ Atesa និងមេធាវីហាក់ស្និទ្ធនឹងគ្នា ព្រមទាំងប្រព្រឹត្តខ្លួនខុសសីលធម៌ ថែមទៀត។

Atesa សារភាពថា នាងធ្លាប់ផ្ញើរូបថតក្នុង ឈុតបីគីនី ទៅឲ្យមេធាវី ហើយក៏ធ្លាប់ចេញក្រៅបាយជាមួយគ្នា ដល់ផឹកស៊ីស្រវឹង ទើបមានសិចជាមួយគ្នា តែស្ត្រីជាប្រពន្ធរូបនេះដោះសារថា មកពីនាងស្រវឹងជ្រុលទេ។ ដើម្បីកូន អ្នកទាំងពីរព្រមផ្សះផ្សាគ្នា ក្រោយបុរសជាប្តីឆែកឃើញក្នុង iPad ប្រពន្ធបង្ហាញពីសកម្មភាពសិច របស់ពួកគេធ្វើឲ្យ គាត់ខឹងណាស់ តែប្តីក៏ធូរស្រាលកំហឹង បែរជាយល់ថា មេធាវីនោះបញ្ឆោតប្រពន្ធទៅវិញ។

ពេលត្រូវរ៉ូវ ប្តីប្រពន្ធទាំងពីរ ក៏ដាក់ពាក្យប្តឹងមេធាវីពីបទបញ្ឆោត Atesa ហើយបំពានផ្លូវភេទនាង តែមហាជនបាន រិះគន់ទង្វើស្ត្រីជាប្រពន្ធរូបនេះ ដោយលើកឡើងថា នាងនិយាយឲ្យរួចខ្លួន ពេលប្តីចាប់បាន បែរជាចោទប្រកាន់មេធាវីថា រំលោភនាងទៅវិញ ព្រោះតែស្រវឹងស្រា។ តែយ៉ាងណាក៏ពួកគេ នៅតែទម្លាក់កំហុសនេះ លើនាងជាប្រពន្ធដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង