(ភ្នំពេញ)៖ ខ្សែបម្រើដ៏រឹងមាំ ប៊ីន ធារី ដែលជាកីឡាករកូនកាត់ខ្មែរ-បារាំងនោះ បានប្រកាសអំពីការបញ្ចប់កិច្ចសន្យា និងចែកផ្លូវជាមួយក្លឹបភ្នំពេញក្រោនជាផ្លូវការហើយ បន្ទាប់ពីរួមរស់ជាមួយអតីតក្រុមជើងឯក ៦សម័យកាលនេះអស់រយៈពេល ៤ឆ្នាំកន្លងទៅ។ ប៉ុន្ដែគេបញ្ជាក់ថា នឹងមិនបោះបង់ជម្រើសជាតិឡើយ បើសិនមានការកោះហៅ។ នេះបើយោងតាមការប្រកាសផ្លូវការលើ Facebook ផ្ទាល់ខ្លួនកាលពីយប់មិញ។

កីឡាករជម្រើសជាតិកម្ពុជានេះ បានសរសេរថា «ខ្ញុំបាទសូមប្រកាសនូវការបញ្ចប់កុងត្រារបស់ខ្ញុំជាមួយនឹងភ្នំពេញក្រោន។ ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ ខ្ញុំពិតជាមានភាពសប្បាយរីករាយ ដែលខ្ញុំបានរួមការងារជាមួយពួកគាត់ បណ្តុះបណ្តាលជំនាញ និងសម្រេចនូវបំណងប្រាថ្នាជាច្រើន។ ខ្ញុំមានមោទនភាពណាស់ ដែលបានចុះកុងត្រាជាមួយក្លឹបមួយដែលឲ្យតំលៃទៅលើបាល់ទាត់ បណ្តុះបណ្តាលកីឡាករនីមួយៗ លើកស្ទួយវិស័យកីឡាជាតិ ហើយនឹងមិត្តរួមក្រុមដែលតែងតែសម្លឹងទៅកាន់អនាគតកាលជានិច្ច»។

«ប៉ុន្តែគួរអោយសោកស្តាយ ខ្ញុំនិងក្លឹបបានសម្រេចចិត្តថានឹងបន្តទៅមុខទៀត ក្នុងទិសដៅផ្សេងគ្នា ចាប់ពីពេលនេះតទៅ។ ហើយខ្ញុំនឹងត្រៀមខ្លួនជាស្រេច សម្រាប់លេងបន្តជាមួយក្រុមជំរើសជាតិកម្ពុជា និងពុះពារគ្រប់ឱកាស និង ឧបសគ្គដែលរង់ចាំខ្ញុំក្នុងឆ្នាំ២០១៧។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ទាំងអស់គ្នា ហើយខ្ញុំនឹងមិនភ្លេចឡើយនូវកម្លាំងចិត្ត ដែលទាំងអស់គ្នាផ្តល់អោយខ្ញុំ។ ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបន្តដំណើរជាមួយខ្ញុំ ដើម្បីសម្រេចនូវការជោគជ័យ នៃវិស័យបាល់ទាត់របស់មាតុភូមិយើង»។

ជាមួយគ្នានឹងការចាកចេញពីក្លឹបកំពុងផ្ដោតលើការប្រើប្រាស់យុវជននេះដែរ ខ្សែបម្រើកូនកាត់ខ្មែរ-បារាំងរូបនេះ មិនបានបញ្ជាក់ពីអនាគតរបស់ខ្លួន ក្នុងការប្រកបអាជីពបាល់ទាត់នៅកម្ពុជានោះទេ ប៉ុន្ដែបើតាមព័ត៌មានចចាមអារាមកន្លងមក ក៏មានក្លឹបធំៗក្នុងស្រុកចំនួនពីរ កំពុងទាក់ទងរូបគេផងដែរ ប៉ុន្ដែពុំទាន់ច្បាស់ថា ប៊ីន ធារី នឹងបន្ដប្រកបអាជីពនៅលើទឹកដីកម្ពុជា ឬវិលទៅស្រុកបារាំងវិញនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង