CamNews

វិធីងាយៗដើម្បីដោះស្រាយបញ្ហាស្រៀវធ្មេញ?

តើអ្នកធ្លាប់មានអារម្មណ៍ស្រៀវស្រាញធ្មេញ ពេលអ្នកទំពារទឹកកក ឬមានអារម្មណ៍ឈឺចាប់ធ្មេញ ក្រោយពេលញ៉ាំ តែ ឬកាហ្វេក្ដៅមែនទេ? ប្រសិនបើអ្នកពិតជាជួបអាការៈនេះមែន មានន័យថាអ្នកមានអាការៈស្រៀវធ្មេញហើយ។ ធ្មេញ​របស់យើងប្រែទៅជាស្រៀវ នៅពេលដែលសរសៃប្រសាទចំហ ដោយសារកាចាធ្មេញសឹករេចរិល ឬអញ្ចាញស្រកចុះ បណ្ដាលឱ្យសរសៃប្រសាទចំហ នាំទៅរកការស្រៀវធ្មេញកាន់តែខ្លាំង។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ដមួយចំនួន ដើម្បី​ចៀសវាងអាការៈសង្កៀរធ្មេញដូច្នេះ៖

១. ពិនិត្យមើលភេសជ្ជៈ និងអាហារ ដែលអ្នកទទួលទាន។ ចៀសវាងការពិសាអាហារ ឬភេសជ្ជៈសម្បូរជាតិអាស៊ីដ ពីព្រោះអាហារទាំងនេះ បណ្ដាលឱ្យកាចាធ្មេញរបស់អ្នកសឹក។ កាត់បន្ថយការពិសាសូដា ស្រាទំពាំងបាយជូរ  ភេសជ្ជៈប៉ូវកម្លាំង និងទឹកផ្លែឈើ ហើយត្រូវពិសាប៉េងប៉ោះ និងផ្លែឈើជូរក្នុងកម្រិតសមល្មម។  ប្រសិនបើអ្នកចង់ពិសាភេសជ្ជៈមានហ្គាសដូច្នេះ សូមប្រើទុយោបឺត ដើម្បីកាត់បន្ថយការប៉ះដោយផ្ទាល់ជាមួយនឹងធ្មេញ ហើយក្រោយការ​ពិសាត្រូវខ្ពុលមាត់ជាមួយនឹងទឹកដើម្បីបន្សាបកម្រិត pH។ សូមរង់ចាំឱ្យបាន ៣០នាទីមុនពេលដុសធ្មេញ។

២. កាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់បំផុតសម្រាប់ការពារបញ្ហាធ្មេញ។ ផលិតផលទឹកដោះគោគឺជាប្រភពដ៏​ប្រសើរនៃសារធាតុកាល់ស្យូម បូករួមទាំងបន្លែ និងគ្រាប់ផ្លែឈើដូចជា Broccoli គ្រាប់ស្វាយចន្ទី និងគ្រាប់ Almond ។

៣. ប្រើច្រាសដុសធ្មេញ ដែលមានសរសៃទន់។ ច្រាសដុសធ្មេញសរសៃរឹង អាចនាំឱ្យអញ្ចាញធ្លាក់ ដែលនាំឱ្យសាច់ភ្លុកនៃធ្មេញចំហ(ជាលិកា ដែលបង្កើតនូវបណ្ដូលធ្មេញនីមួយៗ។ បញ្ហានេះហើយ ដែលអាចនាំឱ្យមានអាការៈឈឺធ្មេញ។

៤. ជ្រើសរើសប្រើប្រាស់ថ្នាំដុសធ្មេញ ដែលមានគុណភាពល្អ ជំនួសឱ្យការប្រើថ្នាំដុសធ្មេញធម្មតា និងប្រើទឹកថ្នាំ​ខ្ពុលមាត់ ដែលមានផ្ទុកសារធាតុ Fluoride។ រូបមន្ដពិសេស នៃ Fluorides ជួយបំបិតរន្ធនៅក្នុងធ្មេញ ដែលជាប់ជាមួយសរសៃប្រសាទ ដោយកាត់បន្ថយនូវការឈឺចាប់។

៤. ប្រើទិកនិកដុសធ្មេញឱ្យបានត្រឹមត្រូវ។ ការដុសធ្មេញទៅមុខ ថយក្រោយអាចបណ្ដាលឱ្យអញ្ចាញធ្លាក់។ ជំនួសមកវិញ សូមកាន់ច្រាសដុសធ្មេញក្នុងកម្រិត ៤៥ដឺក្រេទៅនឹងធ្មេញ និងធ្វើការដុសក្នុងលក្ខណៈរង្វង់មូល។ មិនត្រូវដុសធ្មេញខ្លាំងៗពេកនោះទេ។

៥. ធ្មេញស្រៀវអាចបណ្ដាលឱ្យមានអាការៈក្រហាយ ប្រសិនបើអ្នកដុសធ្មេញដោយប្រើទឹកត្រជាក់។ ដូច្នេះសូមប្រើ​ទឹកក្ដៅឧណ្ហៗដុសធ្មេញជំនួសវិញ ប៉ុន្ដែហាមជាដាច់ខាត មិនត្រូវប្រើទឹកក្ដៅនោះទេ។

៦. សូមចៀសវាងទទួលយកការព្យាបាលតាមរបៀបខាត់ធ្មេញឱ្យស ពីព្រោះផលិតផលខាត់ធ្មេញឱ្យសមានផ្ទុកនូវសមាសធាតុផ្សំធ្វើឱ្យសឹកធ្មេញ ដែលបង្កើនអាការៈស្រៀវធ្មេញ និងបង្កការឈឺចាប់ ជាពិសេសនៅពេលអ្នកប្រើការព្យាបាលដោយខាត់ធ្មេញនេះញឹកញាប់។ សូមធ្វើការខាត់ធ្មេញ ម្ដងបានហើយក្នុងរយៈពេល ៦ខែ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ livestrong