(ភ្នំពេញ)៖ ស្រ្តីជាម្ដាយឈ្មោះ សីុង ភីណាត បានប្រកាសកាត់កាលកូនប្រុសម្នាក់ចោលជាផ្លូវការ ដោយសារកូនរបស់គាត់បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ធ្វើទុក្ខបុកម្នេញគាត់ជាម្ដាយឥតស្រាក់ស្រាន្តទាំងថ្ងៃទាំងយប់ បង្ករឿងគ្រប់ទីកន្លែង ជេរប្រមាថមាគងាយម្ដាយបង្កើតខ្លួនឯងយ៉ាងខ្លាំង។

តាមលិខិតរបស់ស្រ្តីជាម្ដាយដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ដោយទ្រាំទៅនឹងទង្វើយ៉ាងព្រៃផ្សៃថោកទាបរបស់កូនមិនបានតទៅទៀត ស្រ្តីជាម្ដាយបានសម្រេចចិត្តប្រកាសកាត់កាលកូនប្រុសរបស់ខ្លួន ឈ្មោះ ព្រាប សុភាក់ រស់នៅរាជធានីភ្នំពេញ ហើយតាមពិតកាត់កាលចោល តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ មកម្លេះ ប៉ុន្តែទើបតែនៅពេលនេះ បង្ហាញឲ្យសាធារណ:ជនបានដឹង។

ស្រ្តីឈ្មោះ សីុង ភីណា ក៏បានបញ្ជាក់បន្ថែមថា តាំងពីធំពេញវ័យមក ឈ្មោះ ព្រាប សុភាក់ នេះ មិនដែលនាំចម្រុងចម្រើនឲ្យគ្រួសារម្ដងណាទេ មានតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលគាត់ខំរក អស់ខ្ទិចខ្ទីគ្មានសល់ ជេរប្រមាថគាត់ ធ្វើបាបគម្រាមកំហែងគាត់ ក្រោយពេលរៀបការហើយ គាត់ក៏បានចែកទ្រព្យសម្បត្តិឲ្យ ពី២ទៅ៣ដងហើយ តែកូនចង្រៃម្នាក់នេះ នៅតែទាមទារទ្រព្យសម្បត្តិពីគាត់ ថែមទៀត។

ខាងក្រោមនេះ ជាលិខិតរៀបរាប់របស់ស្រ្តីជាម្ដាយ ជុំវិញមូលហេតុដែលគាត់កាត់កាលកូនចោល៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី