ស្លឹកត្របែក គឺជាឱសថព្យាបាលដ៏មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយអាការៈធ្លាក់ស និងថែទាំបរិវេណប្រដាប់បន្ដពូជរបស់អ្នក។ អរគុណចំពោះគុណសម្បត្ដិផ្នែកឱសថខាងក្រោមនេះ៖

ស្លឹកត្របែក មានគុណសម្បត្ដិទប់ស្កាត់ ដែលកាត់បន្ថយភាពសើម និងសារធាតុបញ្ចេញពីប្រដាប់បន្ដពូជ។

លើសពីនេះទៀត ស្លឹកត្របែក អាចការពារបាក់តេរី និងការពាររោគផ្សិត ដូច្នេះហើយ វាអាចទប់ស្កាត់ការរលាកដោយសារបាក់តេរី ក្លិនអាក្រក់ និងរោគផ្សិត

មានប្រសិទ្ធភាព ព្យាបាលការរមាស់ រលាក និងភាពក្រហាយផងដែរ

១. តែធ្វើពីស្លឹកត្របែក

អ្នកអាចពិសាទឹកតែនេះជាប្រចាំ ដើម្បីការពារអាការៈធ្លាក់ស ។ ក្នុងពេលជាមួយគ្នានេះ អ្នក អាចទទួលអត្ថប្រយោជន៍ពីវា ជាច្រើនផ្សេងទៀត ។

គ្រឿងផ្សំ

ស្លឹកត្របែក ២ សន្លឹក

ទឹកមួយពែង

របៀបធ្វើ

ដំបូង ត្រូវដាំទឹក និងស្ងោស្លឹកត្របែកឱ្យបាន ១៥ នាទី

បន្ទាប់មកទុកឱ្យវាត្រជាក់រយៈពេល ៥ នាទី

ពិសាវាក្ដៅឧណ្ហៗ ឬពិសាត្រជាក់

២. ឆ្ពង់ទឹកត្របែក

ការឆ្ពង់បរិវេណប្រដាប់បន្ដពូជរបស់អ្នក គឺជាវិធីសាស្រ្ដព្យាបាលបែបបូរាណ ដែលស្រ្ដីភាគច្រើន ធ្លាប់ប្រើដើម្បីរក្សាតុល្យភាពអ័កម៉ូន ។ រុក្ខឱសថគ្រប់ប្រភេទ អាចត្រូវបានប្រើ អាស្រ័យទៅលើបញ្ហា ដែលអ្នកចង់ព្យាបាល ។

គ្រឿងផ្សំ

ស្លឹកត្របែកស្រស់ ឬក្រៀមចំនួន ១០ សន្លឹក

ទឹកចំនួន ៥ ពែង

របៀបធ្វើ និងស្ទីម

ដំបូង ត្រូវស្ងោស្លឹកត្របែក នៅក្នុងទឹកឱ្យបាន ១៥ នាទី

បន្ទាប់មក ត្រូវបិទចង្រ្កាន និងលើកឆ្នាំងចេញពីចង្រ្កាន ។ សូមប្រើឆ្នាំងដដែល ឬឆ្នាំងផ្សេងទៀត

សូមផ្ដោតការយកចិត្ដទុកដាក់បន្ដិច ដើម្បីកុំឱ្យអ្នករលាកទឹកក្ដៅ នៅពេលដែលអ្នកឆ្ពង់

បន្ទាប់មក ត្រូវអង្គុយច្រហោង ពីលើឆ្នាំងក្នុងចម្ងាយឃ្លាតពីឆ្នាំង ១២ អ៊ីញ ដោយគន្ធែកជើង និងស្រាតខោទ្រនាប់ចេញ។ វិធីនេះ នឹងធ្វើឱ្យចំណាយក្ដៅ ឈួលដល់ប្រដាប់បន្ដពូជ ប៉ុន្ដែមិនធ្វើឱ្យរលាកនោះទេ ។

ម្យ៉ាងទៀត អ្នកក៏អាចគ្របខ្លួននឹងកន្សែងពោះគោផងដែរ ដើម្បីរក្សាកម្ដៅបានល្អ

ធ្វើបែបនេះ ឱ្យបាន ១៥ នាទី និង ៣ ដងក្នុងមួយសប្ដាហ៍ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth