(បរទេស)៖ នារីមិនស្គាល់ឈ្មោះម្នាក់ បានបង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារសពជាខ្លាំង បន្ទាប់ពីរូបភាពរបស់នាង ថតជាមួយសាកសព បុរសជាតន្ត្រីករម្នាក់នៅក្នុងមឈូសរួច យកទៅបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុកថែមទៀត។

បុរសវ័យក្មេងអាយុ២១ឆ្នាំ ឈ្មោះ Michael Dene Ray បានបាត់បង់ជីវិត ដោយប៉ូលិសសន្និដ្ឋានថា ជាការធ្វើអត្តឃាតទៅហើយ តែគេបានធ្វើឲ្យមិត្តភក្តិ និងសមាជិកគ្រួសារ សោកស្តាយយ៉ាងខ្លាំង ប៉ុន្តែនៅថ្ងៃប្រារព្ធពិធីបុណ្យសព ស្រាប់តែនារីម្នាក់ ដែលជាមិត្តរបស់សពដែរ បានចូលរួមពិធីរួចលួច ថតជាមួយសព ក្នុងមឈូសយកទៅបង្ហោះ លើហ្វេសប៊ុក ជាហេតុធ្វើឲ្យក្រុមគ្រួសារសព ប្រតិកម្មណាស់។

ប្អូនស្រីរបស់សព Michael Dene Ray មានឈ្មោះ Charley-Anne Semple និយាយថា នាងស្ទើរតែមិនជឿ ពេលដែលបានឃើញរូបភាព មិនសមរម្យនេះ ព្រោះទង្វើនេះហាក់ដូចជា មិនផ្តល់កិត្តិយសដល់សពឡើយ ហើយមនុស្សជាច្រើន ក៏មិនគួរត្រូវបានអនុញ្ញាតឲ្យថតរូបភាព នៅក្នុងផ្ទះបុណ្យសពដែរ ព្រោះទីនេះជាកន្លែងដែលយើងម្នាក់ៗ ចំណាយពេលមកគោរពសព ជាលើកចុងក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង